News & Blogs

News អត្ថបទព័ត៌មាន

ដូនតាយើង ជាង៥០០ឆ្នាំចុងក្រោយនេះបរាជ័យរហូត ប៉ុន្តែបើយើងខ្ជិលសិក្សាពីការបរាជ័យរបស់ដូនតាយើង

website-cover-10

ដូនតាយើង ជាង៥០០ឆ្នាំចុងក្រោយនេះបរាជ័យរហូត ប៉ុន្តែបើយើងខ្ជិលសិក្សាពីការបរាជ័យរបស់ដូនតាយើង

«ដូនតាយើងជាង ៥០០ឆ្នាំមកនេះបរាជ័យរហូត ប៉ុន្តែបើយើងខ្ជិលសិក្សាពីការបរាជ័យរបស់ដូនតាយើង យើងកំពុងតែបង្កើតការបរាជ័យបន្ថែមទៀតហើយ…!!!»

និស្សិតដែលបានរៀនសូត្រភាគច្រើន សម្លឹងត្រឹមតែឆ្នាំងបាយ និងដើម្បីក្រពះផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ…ដែលជាហេតុធ្វើឱ្យគេមានជំនាញ តែខ្វះឧត្តមគតិ ដូចគ្រូពេទ្យ ខំរៀនដើម្បីក្លាយជាពេទ្យពូកែ តែក្រោយពីគាត់ពូកែ ហើយគាត់ប្រើប្រាស់ភាពពូកែរបស់គាត់ដើម្បីបឺតជញ្ជក់ឈាមអ្នកក្រីក្រ…នេះសុំលើកមួយករណី…មានច្រើនករណីទៀតណាស់ ។

កូនខ្មែរជំនាន់នេះ តូចចិត្តខឹងក្រោធដែលកើតមកជាខ្មែរ លើទឹកដីខ្មែរ ឬរហូតដល់ស្អប់ដូនតាខ្លួន ដែលដឹកនាំប្រទេសបរាជ័យ ដឹកនាំប្រទេសឱ្យក្រីក្រ ប៉ុន្តែត្រូវចាំថា អ្វីៗសុទ្ធតែមានការប្រែប្រួល ពីមានទៅក្រ ពីក្រទៅមាន ពីរុងរឿង ទៅអាប់ឱន ។ បើយើងមើលប្រវត្តិសាស្រ្ត សម័យមុនស.វទី១៥ ខ្មែរជាប្រទេសរីកចម្រើនខ្លាំងក្លាបំផុត ប្រទេសណាក៏ខ្លាចខ្មែរដែរ…តែក្រោយការឈ្លានពានចុងក្រោយរបស់សៀមនៅស.វទី១៦ គឺសម័យលង្វែកសម័យប្រាក់ដួង…ខ្មែរដឹងតែពីហិនហោចទៅៗ រហូតដល់សព្វថ្ងៃ ។

~ អ្វីដែលរឹតតែអនិច្ចា គឺកូនខ្មែរដែលមានជំនាញ អ្នកខ្លះបានរៀនរហូតដល់ក្រៅប្រទេស តែចុងក្រោយគេចមិនផុតពីគំនិតដើម្បីតែខ្លួនអញ ដើម្បីតែក្រពះអញដដែល ។ ហើយគេច្រឡំថា គេជាអ្នកចេះដឹង ជាអ្នកជួយជាតិ ។ ក្រៅពីជំនាញ និងចំណេះដឹងផ្ទាល់ខ្លួន កូនខ្មែរគ្រប់រូបក៏គួរតែមានគំនិតជាតិនិយម ចេះស្រឡាញ់ និងថែរក្សាទ្រព្យសម្បតិ្តជាតិ ចេះឈឺឆ្អាលពេលសង្គមជួបរឿងអយុត្តិធម៌ និងត្រូវតែរួបរួមសាមគ្គីគិតប្រយោជន៍រយៈពេលវែង គឺប្រយោជន៍រួម ។

ដូច្នេះ បើដូនតាបរាជ័យ យើងមិនស្គាល់ពីភាពបរាជ័យ មិនឈឺឆ្អាលរឿងប្រវត្តិសាស្រ្តរបស់ខ្លួន មិនអានប្រវត្តិសាស្ត្រ យើងប្រៀបបានកំពុងធ្វើឱ្យសត្រូវយើងគេមើលងាយយើងបន្ថែមទៀតហើយ ។ គេថា មនុស្សដែលចេះឈឺឆ្អាលការដៀលត្មេះរបស់ជនជាតិដ៏ទៃ ហើយបង្វែរមកជាការប្រឹងប្រែង ប្រឹងដើម្បីឱ្យប្រទេសយើងរីកចម្រើនវិញនោះ វាជាការសងសឹកដ៏ល្អបំផុត ។

~ សម័យនេះ យើងមិនកាន់កាំភ្លើងចូលព្រៃលូនក្រាប ដូចដូនតាយើងទេ សៀវភៅពេញបណ្ណាគារ ចំណេះដឹងពេញអិនធើណីត ទៅកន្លែងណាក៏អាចរៀនបានដែរ អាចហៅថាជាឱកាសដ៏ល្អសម្រាប់យើងកែប្រែមុខមាត់កម្ពុជាហើយ ។ ដូច្នេះ មិនគួរដេកដួលនឹងពាក្យរិះគន់ ស្អប់ខ្មែរ បាត់បង់មោទកភាពខ្លួន កើតជំងឺលុយដុល្លារនិយម និងបរទេសនិយម ។ អ្វីជារបស់ខ្មែរល្អៗ ពីមុនមកបាត់បង់អស់ហើយមែនទេ? ខ្មែរជាពូជអ្នកខ្លាំងពិតប្រាកដ ជាពូជអ្នកឆ្លាតពិតប្រាកដបាត់ទៅណាហើយ? យើងដឹងហើយថា គេតាមសម្លាប់ខ្មែរអ្នកឆ្លាត ឬអ្នកប្រាជ្ញខ្មែរ បើគេយកទៅបម្រើគេមិនបាន គេសម្លាប់ចោល ដូច្នេះសល់ខ្មែរក្រងេះក្រង៉ុសមួយចំនួន គេថែមទាំងជាន់ពន្លិចថែមទៀត ធ្វើឱ្យខ្មែរបាត់ព្រលឹងអស់ហើយ ។

អត្ថបទនេះ សូមជូនជាគំនិតសម្រាប់កូនខ្មែរគ្រប់រូប ជួយគិតឡើងវិញពីអ្វីដែលយើងធ្វើរាល់ថ្ងៃ ។ សង្ឃឹមថា គ្រប់គ្នាអ្នកមិនដែលគិត ចាប់ផ្តើមគិត អ្នកគិត ត្រូវគិតបន្ថែមស្វែងរិះរកបន្ថែមទៀត ។

សារពីក្រុមការងារ Ebook Cambodia

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!