War World

ដាណឺម៉ាក អាឡឺម៉ង់ និងហូឡង់ គ្រោងនឹងបញ្ជូនរថក្រោះ Leopard 1 យ៉ាងហោចណាស់ 100គ្រឿង ទៅឱ្យអ៊ុយក្រែននៅក្នុងពេលឆាប់ៗនេះ

ដាណឺម៉ាក អាឡឺម៉ង់ និងហូឡង់ នឹងប្រមូលថវិកាដើម្បីជួសជុលរថក្រោះ Leopard 1 ចាស់ៗយ៉ាងហោចណាស់ 100គ្រឿងពីស្តុកឧស្សាហកម្ម ហើយនឹងបញ្ជូនវាដល់អ៊ុយក្រែនក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

ដោយយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov  បន្ទាប់ពីបានជួបសមភាគីបានឱ្យថា ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវរបស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា រថក្រោះចន្លោះពី 20 ទៅ 25 គ្រឿងនឹងមកដល់នៅរដូវក្តៅ ហើយប្រហែល 80 គ្រឿងនៅចុងឆ្នាំ និង 100គឿង ទៀតនៅក្នុងឆ្នាំ 2024 នេះ។

នៅទីក្រុងវ៉ាស៊ីនតោន លោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់ បាននិយាយថា ខណៈពេលនេះអ៊ុយក្រែនគួរតែមានរថក្រោះ Leopard 1 ដែលផលិតដោយអាល្លឺម៉ង់ដែលសល់ទុកចោលកាលពីត្រីមាសទី1 តែវាមិនច្បាស់ទេថា តើរថក្រោះចំនួន 178 គ្រឿងនោះអាចនឹងត្រូវបានអនុញ្ញាតឱ្យបញ្ជូនទៅប៉ុន្មានគ្រឿងនោះទេ។ដោយលោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Anthony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ថា វាមានមួយចំនួននៅទីនោះ ប៉ុន្តែពួកវាត្រូវតែជួសជុលនិងបំពាក់ឩបករណ៍មួយចំនួនឡើងវិញសម្រាប់ការប្រយុទ្ធ ដូច្នេះយើងមិនដឹងថាវានឹងបានចំនួនប៉ុន្មាននោះទេ ។ ប៉ុន្តែវាអាចនឹងជាចំនួនដ៏ច្រើនមួយក្នុងការវាយលុកលើរុស្ស៊ីវិញ។

ប្រភព៖ RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version