ជប៉ុន និងអាម៉េរិកប្ដេជ្ញាបង្កើនទំនាក់ទំនងជាមួយកោះ Solomon ស្របពេលដែលចិនកំពុងបង្កើនឥទ្ធិពលលើប្រទេសកោះនេះ!!
Breaking News

ជប៉ុន និងអាម៉េរិកប្ដេជ្ញាបង្កើនទំនាក់ទំនងជាមួយកោះ Solomon ស្របពេលដែលចិនកំពុងបង្កើនឥទ្ធិពលលើប្រទេសកោះនេះ!!

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាជាន់ខ្ពស់មកពីប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកបានសន្យាគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកោះ Solomon ស្របពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិន ក្នុងពេលដែលពួកគេជួបជជែកគ្នានៅក្នុងរដ្ឋធានី Honiara ដើម្បីប្រារព្ធខួបលើកទី 80នៃសង្គ្រាមលោកលើកទី02 ក្នុងសមរភូមិ Guadalcanal នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia ។


ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងម៉ារីនអាម៉េរិក និងកងទ័ពអធិរាជជប៉ុននៅឆ្នាំ1942 ក្នុងសមរភូមិ Guadalcanal នៃកោះ Solomon អូសបន្លាយពេលយូរដល់ទៅ06ខែ និងបានបណ្តាលឲ្យទាហានជប៉ុនប្រហែល 22,000នាក់បានស្លាប់ ដែលភាគច្រើនបណ្ដាលមកពីការអត់ឃ្លាន និងជំងឺ ជាមួយគ្នានោះដែរកងកម្លាំងរបស់អាម៉េរិក និងសម្ពន្ធមិត្តចំនួន 1,600នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នា ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតបានស្លាប់ដោយសារជំងឺ ។

Leave a Reply

Your email address will not be published. Required fields are marked *