ជប៉ុនហាមមិនឲ្យនាំចេញមុខទំនិញដល់ទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសបេឡារ៉ុសដល់ទៅ 67មុខទំនិញហើយមកទល់នឹងពេលនេះ!!
Breaking News

ជប៉ុនហាមមិនឲ្យនាំចេញមុខទំនិញដល់ទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសបេឡារ៉ុសដល់ទៅ 67មុខទំនិញហើយមកទល់នឹងពេលនេះ!!

រាប់ចាប់ពីពេលមានការឈ្លានពានប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី ជប៉ុនបានចេញនូវវិធានការដាក់ទណ្ឌកម្មហាមមិនឲ្យមានការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី និងបេឡារ៉ុសជាបន្តបន្ទាប់ ។ ក្រសួងហិរញ្ញវត្ថុជប៉ុនបានរាយការណ៍ថា ទំហំទឹកប្រាក់នៃការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីត្រូវបានធ្លាក់ចុះដល់ទៅ 30%កាលពីខែមីនា និងធ្លាក់ចុះដល់ទៅ 70%កាលពីខែមេសាកន្លងទៅនេះ ។ បច្ចុប្បន្ននេះជប៉ុនមានមុខទំនិញដែលត្រូវបានហាមមិនឲ្យនាំចេញទៅកាន់ប្រទេសរុស្ស៊ីចំនួន 7ក្រុម រួមមាន៖

1. Export Control Regimes មានដូចជា គ្រឿងចក្រ Machine Tools, សារធាតុកាបូនហ្វាយបឺ និង Semiconductor ប្រសិទ្ធិភាពខ្ពស់

2.ទំនិញដែលអាចនឹងមានចំណែកជួយដល់លទ្ធភាពរបស់យោធា

3.ទំនិញដែលនឹងត្រូវបញ្ជូនទៅកាន់អង្គភាពយោធា

4.ទំនិញ High tech ដូចជាកុំព្យូទ័រ, ម៉ាស៊ីនព្រីន3Dជាដើម

5.ឧបករណ៍ចម្រាញ់ប្រេង

6.ទំនិញដែលនឹងមានលទ្ធភាពជួយដល់ឧស្សាហកម្មរបស់ប្រទេសរុស្ស៊ី

និងទី 7.ទំនិញខ្ជះខ្ជាយ ដូចជា រថយន្ដប្រណីត និងគ្រឿងអលង្ការមាសពេជ្រជាដើម ។

ប្រភព ៖

Mreport

Leave a Reply

Your email address will not be published. Required fields are marked *