ជប៉ុនប្រឈមមុខទៅនឹងវិបត្តិថាមពល ខណៈប្រជាជនជប៉ុនចង់ឲ្យរដ្ឋាភិបាលដាក់ដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ!!
Read Time:2 Minute, 10 Second
Views:127

ជប៉ុនប្រឈមមុខទៅនឹងវិបត្តិថាមពល ខណៈប្រជាជនជប៉ុនចង់ឲ្យរដ្ឋាភិបាលដាក់ដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ!!

0 0

សាធារណជនជប៉ុនសម្ដែងការគាំទ្រដល់ការបើកឲ្យដំណើរការឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរបន្ថែមទៀត ដរាបណាវានៅតែមានសុវត្ថិភាព ។


សាធារណជនជប៉ុន ហាក់ដូចមានការគាំទ្រដល់សេចក្ដីប្រកាសមួយថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនប្រាំបួននឹងបើកដំណើរការក្នុងប៉ុន្មានខែដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងស្រុកដែលមានការកើនឡើង បើទោះបីជាការព្រមានចំពោះគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅតែដក់ជាប់ក្នុងចិត្តរបស់ប្រជាជនខ្លួននៅឡើយ ។


ក្នុងសន្និសិទសារព័ត៌មាននាទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា គម្រោងកំពុងវិវត្តទៅមុខដើម្បីបើកឲ្យមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន 9 បន្ថែមទៀតសម្រាប់រដូវរងារខាងមុខនេះ ដែលវាអាចនឹងផ្តល់ថាមពលអគ្គិសនីដល់ទៅ 10%នៃថាមពលសរុបរបស់ប្រទេសជប៉ុន ។


មានម៉ាស៊ីនរ៉េអាក់ទ័រចំនួន 54គ្រឿងនៅទូទាំងប្រទេសជប៉ុនមុនពេលគ្រោះមហន្តរាយខែមីនា ឆ្នាំ2011 នៅរោងចក្រថាមពល Fukushima ដែលបង្កឡើងដោយរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីក្រោមបាតសមុទ្រ ។ ពេលនោះមានមតិជាច្រើនបានតម្រូវឲ្យមានការផ្លាស់ប្តូរ ហើយពួកគេបានសម្ដែងមតិប្រឆាំងទៅនឹងថាមពលនុយក្លេអ៊ែរ ដែលវាជាហេតុធ្វើឲ្យបច្ចុប្បន្ននេះមានតែម៉ាស៊ីនរ៉េអាក់ទ័រចំនួនប្រាំប៉ុណ្ណោះដែលកំពុងដំណើរការ ដោយឡែកម៉ាស៊ីនរ៉េអាក់ទ័រចំនួន 9គ្រឿងបន្ថែមទៀតនឹងត្រូវបានអនុម័តឲ្យចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីបានបំពេញតាមស្តង់ដារសុវត្ថិភាពរួចរាល់ ។

ប្រភព ៖ South China Morning Post

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីបារាំងលោក ម៉ាក្រុង អំពាវនាវដល់ពលរដ្ឋបារាំងត្រៀមខ្លួនសម្រាប់វិបត្តិថាមពលនៅពេលដែលខ្លួនលែងទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី!!
Next post នាយករដ្ឋមន្រ្តីហុងគ្រីនិយាយថា ទណ្ឌកម្មលើរុស្ស៊ីវាមិនបានជួយអ៊ុយក្រែនទេ ថែមទាំងនាំឲ្យអឺរ៉ុបជួបវិបត្តិសេដ្ឋកិច្ចទៀត!!