Breaking News

ជប៉ុននិយាយថា ខ្លួននឹងមិនចាកចេញពីគម្រោងថាមពលរុស្ស៊ីឡើយ ព្រោះវាមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុន!!

រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Koichi Hagiuda បាននិយាយថា ប្រទេសជប៉ុននឹងមិនចាកចេញពីគម្រោងប្រេង និងឧស្ម័ន Sakhalin-1 នៅតំបន់ចុងបូព៌ារបស់រុស្ស៊ីទេ ដោយសារតែវាមានសារៈសំខាន់ចំពោះការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia ។

កាលពីដើមខែនេះ លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យស្តីពីប្រតិបត្តិការជាមួយភាគហ៊ុននៅក្នុងក្រុមហ៊ុនយុទ្ធសាស្ត្រសម្រាប់ “រដ្ឋដែលមិនរួសរាយរាក់ទាក់” ដែលជាការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទាក់ទងនឹងអ៊ុយក្រែន។

ក្រុមហ៊ុនថាមពលជប៉ុន SODECO កាន់កាប់ភាគហ៊ុន 30% នៅក្នុងគម្រោង Sakhalin-1 ។ មុននេះ ជប៉ុនបានគាំទ្រអាម៉េរិក និងសហភាពអឺរ៉ុប និងដាក់ទណ្ឌកម្មលើរុស្ស៊ី ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូហាក់ដូចជាស្ទាក់ស្ទើរក្នុងការធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version