ជប៉ុនត្រៀមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនដើម ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន
Breaking News

ជប៉ុនត្រៀមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនដើម ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន

កាសែត Yomiuri បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនកំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន 1,000 ដើម ដើម្បីបង្កើនសមត្ថភាពវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

កាសែត Yomiuri បាននិយាយថា សព្វាវុធដែលបាញ់ដោយកប៉ាល់ ឬយន្តហោះ នឹងត្រូវឈរជើងជាចម្បងនៅជុំវិញកោះ Nansei ភាគខាងត្បូង ហើយអាចបាញ់ទៅដល់តំបន់ឆ្នេរនៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន ។

តំណាង​ក្រសួង​ការ​បរទេស​ជប៉ុន​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ ។

ភាព​តានតឹង​ក្នុង​តំបន់​បាន​កើន​ឡើង​ក្នុង​ខែ​នេះ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​សហរដ្ឋ​អាម៉េរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​​ទាមទារ​ដោយ​ចិន ។ ទីក្រុងប៉េកាំងបានបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ និងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ។

Leave a Reply

Your email address will not be published. Required fields are marked *