ជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សុតរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃព្រហស្បតិ៍នេះជាវិធានការមួយដែលបានជំរុញឱ្យប្រទេសចិនប្រកាសការហាមឃាត់ជាបន្ទាន់លើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ។
មន្ត្រីគយចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការចម្លងរោគវិទ្យុសកម្មពីអាហារ និងផលិតផលកសិកម្មរបស់ប្រទេសជប៉ុនដែលត្រូវបាននាំចេញទៅកាន់ប្រទេសចិន ។
ចុះហត្ថលេខាកាលពី ២ ឆ្នាំមុនដោយរដ្ឋាភិបាលជប៉ុន និងបានអនុម័តដោយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកាលពីខែមុន ការបង្ហូរទឹកវិទ្យុសកម្មចេញនេះ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការដ៏វែងឆ្ងាយ និងលំបាកនៃការរុះរើរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ ។
ប្រតិបត្តិកររោងចក្រ Tokyo Electric Power បាននិយាយថា ការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរបានចាប់ផ្តើមនៅម៉ោង ១:០៣ រសៀលម៉ោងក្នុងតំបន់ ហើយមិនមានភាពមិនប្រក្រតីណាមួយជាមួយនឹងម៉ាស៊ីនបូមទឹកសមុទ្រ ឬគ្រឿងបរិក្ខារជុំវិញនោះទេ ។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីជប៉ុនមិនគួរបង្កគ្រោះថ្នាក់បន្ទាប់បន្សំដល់ប្រជាជនក្នុងតំបន់ និងសូម្បីតែប្រជាជនពិភពលោកចេញពីផលប្រយោជន៍អាត្មានិយមរបស់ខ្លួនទេ” ។ ខណៈទីក្រុងតូក្យូបានរិះគន់ប្រទេសចិនចំពោះការផ្សព្វផ្សាយការអះអាងដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត ។
Reuters