ជប៉ុន​គ្រោង​អភិវឌ្ឍមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​ប្រឆាំង​នឹងការគំរាមកំហែងរបស់ចិន និង​រុស្ស៊ី
Breaking News

ជប៉ុន​គ្រោង​អភិវឌ្ឍមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​ប្រឆាំង​នឹងការគំរាមកំហែងរបស់ចិន និង​រុស្ស៊ី

ជប៉ុននិយាយថា ខ្លួននឹងអភិវឌ្ឍ និងផលិតមីស៊ីលឆ្លងទ្វីប និងមីស៊ីលផ្លោងល្បឿនលឿន ដែលជាផ្នែកមួយនៃការពង្រីកសមត្ថភាពយោធា សំដៅដោះស្រាយការគំរាមកំហែងពីសំណាក់ប្រទេសចិន និងរុស្ស៊ី។

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសំណើថវិការបស់ខ្លួនថា “ប្រទេសចិននៅតែបន្តគំរាមប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី និងកំពុងពង្រឹងសម្ពន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ី” ។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា “ចិនក៏កំពុងដាក់សម្ពាធជុំវិញកោះតៃវ៉ាន់ជាមួយនឹងសមយុទ្ធយោធាដែលគេសន្មតថា ចិននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងយោធាជាមធ្យោបាយមួយ ដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ទេ” ។

ការដាស់តឿនអំពីការកើនឡើងមហិច្ឆតាក្នុងតំបន់របស់ចិនកាន់តែខ្លាំងឡើង បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលរួមមានការបាញ់មីស៊ីលផ្លោង បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែនេះ ។ កាំជ្រួចចំនួន ៥ គ្រាប់បានធ្លាក់ក្នុងដែនទឹកតិចជាង ១៦០ គីឡូម៉ែត្រ (១០០ ម៉ាយ) ពីប្រទេសជប៉ុន។

ទីក្រុងតូក្យូក៏មានជម្លោះទឹកដីដ៏យូរអង្វែងជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ – លើប្រជុំកោះសេនកាគុ ដែលគេស្គាល់ថាជា ដាយយូក្នុងប្រទេសចិន និងដែនដីភាគខាងជើងដែលគេស្គាល់ថាជាកោះគូរីលក្នុងប្រទេសរុស្ស៊ី ។


ប្រទេសជប៉ុនបានបញ្ជាទិញមីស៊ីលបាញ់ពីអាកាសទៅ រួមទាំងមីស៊ីល Joint Strike Missile (JSM) ដែលផលិតដោយ ក្រុមហ៊ុន Kongsberg (KOG.OL) របស់ប្រទេសន័រវេស និងមីស៊ីល Joint Air-to-Surface Stand-Off Missile (JASSM) របស់ក្រុមហ៊ុន Lockheed Martin Corp (LMT.N) ដែលអាចបាញ់ដល់ 1,000 គីឡូម៉ែត្រ ​ ។

Leave a Reply

Your email address will not be published. Required fields are marked *