News & Blogs

ខ្លីៗពីអន្តរជាតិ ប្រវត្តិសាស្ត្រខ្មែរ

ជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរ

F7C639

ជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរ

ចាស់បុរាណតែងតែពោលតគ្នាៗថាជនជាតិចិនហូបតែជើងក្តាមប្រៃមួយដង្កៀប អាចធ្វើដំណើរតាមកប៉ាលពីស្រុកចិនរហូតមកដល់ស្រុកខ្មែរតើពាក្យនេះបង្កប់អត្ថន័យយ៉ាងដូចម្តេច? គាត់ចង់សំដៅដល់គំនិតសន្សំសំចៃមួយកាក់មួយសេន រហូតធ្វើឲ្យចិនក្លាយជាអ្នកមាន មានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ស្រុក (ខ្មែរ)

សូម្បីតែជនជាតិបារាំងក៏ធ្លាប់និយាយថាខ្មែរសម្លឹងមើលស្រូវដុះ លាវដេកស្តាប់ស្រូវដុះ ចំណែកយួនប្រឹងច្រូតប្រឹងកាត់នេះស្តែងឲ្យឃើញយ៉ាងច្បាស់ថា ខ្មែរក្រោយៗរាប់រយឆ្នាំមកនេះមិនសូវជាខ្វល់ ខ្វាយរឿងចង់មានចង់បានអ្វីទេ ។ កត្តាធម្មជាតិ និងភូមិសាស្ត្រកសិកម្មបង្ករលក្ខណៈងាយស្រួលដល់កសិករធ្វើស្រែមួយដង ដេកហូបផលដំណាំពេញមួយឆ្នាំ ។ទីណាមានទឹក ទីនោះមានត្រីអ្វីៗដូចជា ផ្តល់ភាពងាយស្រួលពេក រហូតជនជាតិមួយនេះ មានទម្លាប់ខ្ជិលច្រអូស ខ្វះការព្យាយាម ។

អ្វីៗក៏ប្រែប្រួល លំហូរនៃជនជាតិចិន និងយួនចូលមកកាន់តែច្រើន ម្ចាស់ស្រុកនៅមិនសុខឡើយ ព្រោះត្រីសាច់ ស្រូវអង្ករក៏មិនសម្បូរសប្បាយដូចពីមុនឡើយ ។ សករាជថ្មីនេះ ខ្មែររត់ចោលស្រុក សំដៅទៅកាន់ប្រទេសដែលធ្លាប់ជាសត្រូវស៊ូពូជ ធ្វើខ្ញុំបម្រើគេទៅវិញ ។ ម្ចាស់អង្គរ ម្ចាស់អាណាចក្រធ្លាក់ខ្លួនដល់កម្រិតនេះទៅហើយ តើមានខ្មែរប៉ុន្មាននាក់ភ្ញាក់រលឹកជម្នះភាពកម្សោយនៃជនជាតិយើង?

បើយើងនិយាយដល់ចំណុចនេះ ខ្មែរបច្ចុប្បន្នតែងតែមានមោទនភាពខុសរឿង ពួកគាត់មិនចូលចិត្តឲ្យនរណាម្នាក់ និយាយថាគាត់អន់ ឬក៏ល្ងង់នោះទេ ។ ត្រូវមិនត្រូវអត្ថបទរបស់ខ្ញុំនេះ អាចនឹងរងការរិះគន់ផងក៏មិនដឹង ។ ណ្ហើយចុះ…! នរណាក៏ដោយបើធ្វើឲ្យជនជាតិមួយ នេះចេះភ្ញាក់រលឹក គេក៏ចោទប្រកាន់ថាជាមនុស្សអាក្រក់ ឬនិយាយ បង្អាប់បន្ទោសទៅវិញ ។

សុភាសិតខ្មែរសរសើរស្លាប់ បង្អាប់រស់គ្មានទៀតឡើយសម្រាប់ជនជាតិយើងនេះ ។ ម្នាក់ៗប្រឹងបំប៉ោងហួសមាឌ អំណួតក្អេងក្អាង រហូតរួញទឹកដីសល់ប៉ុនសំបកក្តាមទៅហើយ ។ មិនដឹងថា ប៉ុន្មានឆ្នាំ ទៅខាងមុខទឹកដីដ៏កំសត់មួយនេះ នៅមានវត្តមាននៅលើផែនទីពិភពលោកទៀតឬក៏អត់ទេ ។

ហេតុអ្វីគំនិតសេដ្ឋកិច្ច និងមុខជំនួញខ្មែរមិនដុះលុះទៅមុខ? តើជនជាតិខ្មែរកើតមកសម្រាប់តែដាំដំណាំស្រូវ ធ្វើកសិកម្ម ចិញ្ចឹមសត្វទេឬ? នឹកឃើញដល់ទិដ្ឋភាពនេះម្តងៗ ខ្ញុំហូរទឹកភ្នែកមិនដឹងខ្លួន ។ ឱខ្មែរ សំបុរខ្មៅអើយអ្នកកំសត់ណាស់ទៅហើយ ល្មមដល់ពេលដែលអ្នក ត្រូវស្តាមុខមាត់ពូជសាសន៍នេះឡើងវិញហើយ ។ សុំស្លេស៍ត្រឹមនេះ សិនចុះ យើងនឹងនិយាយគ្នានៅសៀវភៅបន្តបន្ទាប់ទៀត ។

ពីក្រុមការងារ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!