News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រខ្មែរ

ច្បាប់មាសទាំង ៨ របស់ព្រះបាទជ័យវរ្ម័នទី ៧

website-cover23

ច្បាប់មាសទាំង ៨ របស់ព្រះបាទជ័យវរ្ម័នទី ៧

. ទឹកអម្រែក

មេដឹកនាំត្រូវតែជាមនុស្សអព្យាក្រិត មិនលម្អៀង ថ្លឹងថ្លែងគុណទោសឱ្យបានត្រឹមត្រូវ

. ភ្នែកខ្លែង

មេដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ គិតប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

. សម្ងែងរាជសី

មេដឹកនាំត្រូវធ្វើខ្លួនឱ្យអង់អាចក្លាហាន មិនត្រូវបាក់ស្បាត ឬចាញ់ប្រៀបបច្ចាមិត្តឡើយ

. សម្តីឥសូ

មេដឹកនាំត្រូវពោលពាក្យសម្តីពិត ពាក្យសម្តីមេដឹកនាំប្រៀបបានទៅហ្នឹងច្បាប់ ខុស គឺស្លាប់ ត្រូវ គឺរស់ ។

. ថ្ងូរព្រះឥន្ទ

មេដឹកនាំជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីរាស្ត្រ ។

. សុបិនសួគ៌

មេដឹកនាំត្រូវហ៊ានសុបិនធំ ដឹកនាំរាស្ត្រទៅរកភាពរុងរឿង និងជឿនលឿនដល់កម្រិតកំពូល ។

. ខួរទន្សាយ

មេដឹកនាំត្រូវមានភាពវៃឆ្លាត ស្គាល់ល្បិចសត្រូវ មើលធ្លុះបញ្ហានៅចំពោះមុខ និងនាពេលអនាគត ។

. សប្បាយស្រមោច

មេដឹកនាំត្រូវបណ្តុះគំនិតសាមគ្គីភាពដល់ប្រជាជន ធ្វើឱ្យប្រជាជនចេះសប្បាយនឹងការចូលរួមកសាងប្រទេសជាតិ និងស្ម័គ្រស្លាប់ច្បាំងការពារទឹកដី និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!