ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​កើនឡើង​ដល់​៦៥​នាក់​ហើយ ខណៈការជួយសង្រ្គោះនៅតែបន្ត
Breaking News

ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​កើនឡើង​ដល់​៦៥​នាក់​ហើយ ខណៈការជួយសង្រ្គោះនៅតែបន្ត

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនចាប់តាំងពីឆ្នាំ 2017 បានកើនឡើងដល់ 65 នាក់នៅថ្ងៃអង្គារនេះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ជួយសង្រ្គោះមនុស្សរាប់រយនាក់ដែលកំពុងជាប់គាំង បញ្ជូនជំនួយសង្គ្រោះបន្ទាន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឱ្យដឹងថា មនុស្សជិត 250 នាក់កំពុងត្រូវបានព្យាបាលរបួសពីគ្រោះមហន្តរាយនេះ ហើយមនុស្សរាប់សិបនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះក៏កំពុងធ្វើការលើការទាញយកមនុស្សជាង 200 នាក់ដែលជាប់គាំងនៅក្នុងគំនរបាក់ ស្ដារឡើងវិញនូវសេវាទូរគមនាគមន៍ និងថាមពល និងប្រព័ន្ធទឹក ព្រមទាំងការផ្តល់អាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីកម្រិត 6.8 រ៉ិចទ័រ ។

Leave a Reply

Your email address will not be published. Required fields are marked *