ចំនួនអ្នកទេសចរបរទេសមកកាន់កម្ពុជាកើនឡើងលើសពីការរំពឹងទុក
Read Time:2 Minute, 5 Second
Views:120

ចំនួនអ្នកទេសចរបរទេសមកកាន់កម្ពុជាកើនឡើងលើសពីការរំពឹងទុក

0 0

ស្ថាប័នសារព័ត៌មាន Xinhua បានធ្វើការរាយការណ៍កាលពីថ្ងៃទី10 ខែកញ្ញា កន្លងមកនេះថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជា បានបង្ហើបអំពីតួលេខនៃចំនួនភ្ញៀវទេសចរបរទេស ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុក ដល់ទៅជិត 2លាននាក់ ក្នុងឆ្នាំ2022 នេះ (ដោយការរំពឹងទុករបស់ខ្លួនត្រឹមតែ 1លាននាក់) ។

របាយការណ៍ចុងក្រោយពីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 998,272នាក់ ក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះ ។ សម្រាប់ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន 254,813នាក់ កើនឡើង 2,680% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលើកឡើងថា កម្ពុជារំពឹងថា អាចទាក់ទាញភ្ញៀវទេសចរបរទេសចន្លោះពី 1,500,000-2,000,000នាក់ពេញមួយឆ្នាំនេះ ។ លោកបានបន្ថែមថា ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនភ្ញៀវទេសចរ គឺដោយសារតែការបើកព្រំដែនពេញលេញឡើងវិញ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងអត្រាកំណើនខ្ពស់នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 ។

វិស័យទេសចរណ៍ គឺជាឧស្សាហកម្មដ៏សំខាន់មួយ ក្នុងចំណោមឧស្សាហកម្មទាំងបួន ដែលបានជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជា ។ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសដល់ទៅ6,600,000នាក់ក្នុងឆ្នាំ2020 មុនការរាតត្បាតនៃជំងឺកូវីដ-19 និងបានបង្កើតប្រាក់ចំណូលសរុបបានចំនួន 4.92ពាន់លានដុល្លារអាម៉េរិក ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ស៊ី ជីនពីង នឹងជួបជាមួយ ពូទីន ក្នុងដំណើរចេញក្រៅប្រទេសជាលើកដំបូងរាប់ចាប់តាំងពីជំងឺកូវីដ-19 ត្រូវបានផ្ទុះឡើង
Next post VinFast ផ្គត់ផ្គង់រថយន្ត SUV អគ្គិសនីដំបូងគេបង្អស់ចូលទីផ្សារអាម៉េរិកក្នុងខែធ្នូនេះ