News & Blogs

News ប្រវត្តិសាស្ត្រខ្មែរ

ចុងសតវត្សរ៍ទី១៨ ចូលសតវត្សរ៍ទី១៩ ប្រទេសកម្ពុជាសឹងតែរលាយបាត់ទៅហើយ

website-cover12

ចុងសតវត្សរ៍ទី១៨ ចូលសតវត្សរ៍ទី១៩ ប្រទេសកម្ពុជាសឹងតែរលាយបាត់ទៅហើយ

ចក្រភពអង្គបានលាតសន្ធឹងលើភាគច្រើននៃជ្រោយឥណ្ឌូចិន ហើយមានប្រជាជនដល់ទៅប្រហែល១៥លាននាក់ ។ នៅឆ្នាំ១៨៤៥ ប្រទេសខ្មែរនៅសល់ទឹកដីតែប្រហែល២ភាគ៣នៃទឹកដីបច្ចុប្បន្ន ហើយមានប្រជាជនតែត្រឹម៨០០,០០០ (ប្រាំបីសែន) នាក់ប៉ុណ្ណោះ ។ ផ្នែកពាយ័ព្យកម្ពុជា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម ចំនែកឯផ្នែកខាងត្បូងកម្ពុជា រួមទាំងតំបន់ជុំវិញណាមយ៉ាង (ភ្នំពេញ) ផងដែរ បានក្លាយជារាជធានីដែលយួនគ្រប់គ្រងម្ដងរួចទៅហើយនៅឆ្នាំ១៨១២ ។

នៅឆ្នាំ១៨១៣ ក្រោយពីបានចូលលុកលុយកម្ពុជាច្រើនលើកច្រើនសារ សៀមកាត់ខេត្តម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង ។ ការកាត់យកនេះ ធ្វើឱ្យយួនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក៏ចូលលុកលុយកម្ពុជាក្នុងពេលនោះដែរ ។ នៅឆ្នាំដដែលនោះដែរ ធអិរាជយួនផ្ដល់អំណាចឱ្យទេសាភិបាលក្រុងព្រៃនគរត្រួតត្រាកម្ពុជាទាំងមូល ។ ទេសាភិបាលក្រុងព្រៃនគរនេះ ក៏កេណ្ឌខ្មែររាប់ពាន់នាក់ឱ្យជីកប្រឡាយពីដៃខាងលិចទន្លេមេគង្គទៅភ្ជាប់ច្រកសមុទ្រសៀមហៅថា ប្រឡាយហាទៀង ចម្ងាយ៥៣គីឡូមែត្រ ។ ការជីកប្រឡាយនេះត្រូវចំណាយពេលអស់រយៈពេល៥ឆ្នាំ ហើយចំណាយជីវិតខ្មែរអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

នៅឆ្នាំ១៨១៨ និង១៨៣១ យួនបានបង្ក្រាបខ្មែរយ៉ាងចាស់ដៃ ។ ស្ដេចខ្មែរ និងអ្នករាជការខ្មែរត្រូវពាក់អាវផាយ និងបួងសក់ដូចយួនដែរ ។ គឺនៅក្រោមអំណាចរបស់អធិរាជយួនឈ្មោះមិញម៉ាង (១៨២០-១៨៤១) ដែលនឹមត្រួតត្រារបស់យួនកាចសាហាវបំផុត ។ ពេលនោះហើយដែលកើតមានព្រឹត្តិការណ៍កំពប់តែអុង (យួនយកក្បាលខ្មែរធ្វើមុំចង្ក្រានដាំតែឱ្យមេវាផឹក) ។ 

ពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥ កម្ពុជាត្រូវបានយួនកាត់យកទាំងអស់ ហើយត្រូវបានឧត្តមសេនីយយួនឈ្មោះទ្រឿង មិញយ៉ាង ត្រួតត្រាក្នុងនាមជាអធិរាជយួននៅលើទឹកដីកម្ពុជា ។ ពេលនោះ អស់មានកម្ពុជាហើយក្នុងឋានៈជាប្រទេសនោះ ។ មួយផ្នែកត្រូវសៀមកាត់យក មួយផ្នែកទៀតត្រូវយួនកាត់យក ។

ប៉ុន្ដែ ទោះបីក្នុងសភាពការណ៍យ៉ាងនេះក៏ដោយ ក៏ចលនាតស៊ូរបស់ជាតិខ្មែរមិនរលត់ទេ ។  កសិកររត់ចូលព្រៃដើម្បីគេចមិនបង់ពន្ធជាស្រូវអង្ករឱ្យយួន ហើយមិនឱ្យយួនចាប់ធ្វើទាហាន ។ ចំណែកឯពួកចៅហ្វាយខេត្តមិនព្រមគោរពតាមស្ដេចដែលគេយល់ថា លក់គេទៅឱ្យបរទេស ហើយមិនព្រមប្រគល់ប្រាក់ពន្ធ ដែលគេទារបានពីប្រជាជនទៅថ្វាយស្ដេច ។ 

ដោយមានការលំបាកពេកក្នុងការកាន់កាប់កម្ពុជា សៀម និងយួនត្រូវសម្រុះសម្រួលគ្នាដើម្បីរៀបចំការគ្រប់គ្រងជាថ្មី ។ នៅឆ្នាំ១៨៤៦ យួនត្រូវបង្ខំចិត្តទទួលស្គាល់ស្ដេចអង្គឌួងដែលជាស្ដេចរបស់កម្ពុជាស្ថិតក្រោមអាណាព្យាបាលរួមគ្នារបស់សៀម និងយួន ។ ព្រះបាទអង្គឌួងដែលមុននេះនៅក្រោមអាណាព្យាបាលរបស់សៀម ជាប្អូនបង្កើតមួយព្រះអង្គក្នុងចំណោមប្អូនបីព្រះអង្គរបស់ស្ដេចអង្គចន្ទ ដែលស្ថិតនៅក្រោមកិច្ចការពាររបស់យួន ។ នៅចុងឆ្នាំ១៨៤៧ ស្ដេចអង្គឌួងត្រូវបានអភិសេកដោយតំណាងរបស់ស្ដេចសៀម និងយួន ។ ដោយកិច្ចព្រមព្រៀងសម្ងាត់មួយស្ដេងអង្គឌួង ក៏យល់ស្របប្រគល់ដីដែលស្ដេចសៀមកាន់កាប់ ។ ឯយួនវិញក៏កាត់យកដីខាងកម្ពុជាក្រោមបន្ថែមពីលើដីដែលគេបានកាត់ពីមុនមកហើយនោះថែមទៀត ។

បារាំងចូលមកកម្ពុជានៅក្នុងសតវត្សរ៍ទី១៨ ដោយអ្នកផ្សព្វផ្សាយសាសនាកាតូលិកមកដល់មុនគេ ។ មួយរយៈយូរមកហើយដែរ ក្នុងសភាពការណ៍ដែលកាន់តែលំបាកទៅៗ ស្ដេចខ្មែរក៏កាន់តែគិតគូររកជំនួយពីជនជាតិអឺរ៉ុបដោយឃើញគេមានអាវុធទំនើបៗ ។ គឺក្នុងគំនិតគិតគូរយ៉ាងនេះហើយ បានជាស្ដេចអង្គឌួងចងមេត្រីភាពជាមួយលោកសង្ឃកាតូលិកបារាំងម្នាក់ឈ្មោះហ្សង់ក្លូតមីស ។ លោកសង្ឃកាតូលិកបារាំងរូបនេះពន្យល់ស្ដេចអង្គឌួងថា បារាំងអាចជួយឱ្យកម្ពុជារើខ្លួនពីសៀមផង ការពារមិនឱ្យវៀតណាមចូលមកបានផង ។ ដូច្នេះហើយទើបព្រះបាទអង្គឌួង បានលួចសរសេររាជសារសុំឱ្យបារាំងមកធ្វើជាអាណាព្យាបាលរបស់កម្ពុជា រហូតដល់ទៅពីរដងតែមិនបានសម្រេច រហូតដល់ព្រះអង្គទ្រង់សោយទិវង្គត់ទាំងមិនអស់អាល័យជាមួយនឹងទឹកដីខ្មែរដែលសៀម និងយួនកំពុងតែគ្រប់គ្រង ។

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!