News & Blogs

News អត្ថបទព័ត៌មាន

ចិន និងអាម៉េរិកកំពុងរៀនតាមគ្នាទៅវិញទៅមក

America and China

ចិន និងអាម៉េរិកកំពុងរៀនតាមគ្នាទៅវិញទៅមក

 

មន្រ្តីអាម៉េរិក និងមន្ត្រីចិនជារឿយៗ តែងនិយាយអំពីការពង្រីកអាវុធជាច្រើនដែលពួកគេត្រូវយកមកតតាំងគ្នា ។ ចិនតែងសិក្សាពីការវិវឌ្ឍរបស់គូប្រជែងរបស់ខ្លួន ហើយឆ្លើយតបទៅតាមភាពជាក់ស្ដែងរបស់វា ។ អាម៉េរិកវិញក៏កំពុងតែរៀនពីសត្រូវរបស់ខ្លួនផងដែរ ។ នៅថ្ងៃទី១២ ខែមិថុនា សេតវិមានបាននិយាយថា អាម៉េរិក និងសមាជិកក្រុមប្រទេស G7 នឹងសម្ពោធគម្រោងដ៏ធំមួយដើម្បីជួយជាហរិញ្ញប្បទានដល់វិស័យហេដ្ឋារចនាសម្ពន្ធមានដូចជា ផ្លូវថ្នល់ និងផ្លូវស្ពានដល់បណ្ដាប្រទេសក្រីក្រ ។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា “កសាងពិភពលោកឱ្យមានភាពល្អប្រសើរឡើងវិញ” “Build Back Better World (B3W)” ដែលជាគម្រោងមួយប្រជែងទៅនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ (BRI) របស់ប្រទេសចិនដែលបានចាប់ផ្តើមមានរូបរាងឡើងនៅក្នុងឆ្នាំ២០១៣ ដោយមានគោលដៅដូចគ្នាជាច្រើន ។

ការប្រកួតប្រជែងជាមួយប្រទេសចិនបានគ្របដណ្តប់លើរបៀបវារៈរបស់លោកចូ បៃដិនចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកកាលពីខែមករា មកម៉្លេះ ។ រដ្ឋបាលរបស់លោកបានសន្យាថា នឹងប្រើគ្រប់មធ្យោបាយដែលមានដើម្បីជំរុញការប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជាការធ្វើពាណិជ្ជកម្មបែបកេងចំណេញរបស់ប្រទេសចិន ។ ផែនការ B3W ផ្តោតលើគំនិតផ្តួចផ្តើមសកលដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីចិនគឺលោកស៊ី ជិនពីង ។ ទោះបីគម្រោង BRI របស់ប្រទេសចិនមិនមានស្ថាប័នរៀបចំផែនការកណ្តាលក៏ដោយ ក៏មានប្រទេសជាង ១០០ ដែលត្រូវការហេដ្ឋារចនាសម្ពន្ធបានចុះកិច្ចព្រមព្រៀងជាមួយពួកគេផងដែរ ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរិះគន់ចំពោះបន្ទុករបស់ប្រទេសក្រីក្រដោយត្រូវជាប់បំណុលដែលគ្មាននិរន្តរភាព ។ ប៉ុន្តែ វាបានជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។

គម្រោង B3W នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងស្អាតស្អំ ដែលផ្ទុយពីគម្រោងមួយចំនួនដែលគាំទ្រដោយប្រទេសចិនរួមមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលរួមចំណែកដល់ការបង្កើនកម្ដៅផែនដី ។ ផែនការមិនច្បាស់លាស់របស់អាម៉េរិកកត់សម្គាល់ថា…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!