ចិន និងរុស្ស៊ី​ និយាយថា ខ្លួនមិនបានព្យាយាមចង់គ្រប់គ្រងពិភពលោកដូចប្រទេសខ្លះទេ
Breaking News

ចិន និងរុស្ស៊ី​ និយាយថា ខ្លួនមិនបានព្យាយាមចង់គ្រប់គ្រងពិភពលោកដូចប្រទេសខ្លះទេ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង មិនមែនកំពុងស្វែងរកការគ្រប់គ្រងពិភពលោកទេ  រុស្ស៊ី និងចិនមិនដូចប្រទេសមួយចំនួនផ្សេងទៀតនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT

គាត់បានប្រាប់ប៉ុស្តិ៍ Rossiya 1 របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា “នៅក្នុងការអនុវត្តទំនាក់ទំនងទ្វេភាគីរុស្ស៊ីនិងចិនមិនព្យាយាមគ្រប់គ្រងពិភពលោកទាំងមូលទេ” ។ ទោះជាយ៉ាងណាក៏ដោយ “យើងដឹងថាប្រទេសមួយចំនួនផ្សេងទៀតមាននិន្នាការនេះ”  ។

ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងក៏មាន “ភាពស្រដៀងគ្នាទាំងស្រុង” នៅក្នុងទស្សនៈរបស់ពួកគេទាក់ទងនឹង “រាល់សកម្មភាពបង្កហេតុ” ដោយសហរដ្ឋអាម៉េរិក នេះបើយោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​បាន​ចាត់​ទុក​ “អាកប្បកិរិយា​អស្ថិរភាព​” របស់​ក្រុង​វ៉ាស៊ីនតោន​ថា​ជា “មិន​អាច​ទទួល​យក​បាន”។

ការនិយាយនេះកើតឡើងភ្លាមៗបន្ទាប់ពីលោកពូទីនបានជួបជាមួយសមភាគីចិនលោក ស៊ី ជីនពីង នៅទីក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃកាលពីសប្តាហ៍មុន ។

ប្រមុខរដ្ឋរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូ “វាយតម្លៃខ្ពស់ចំពោះជំហរមានតុល្យភាពរបស់ចិនចំពោះវិបត្តិអ៊ុយក្រែន” ដោយបន្ថែមថា វិមានក្រឹមឡាំង “យល់អំពីកង្វល់របស់ចិន”។

ទន្ទឹមនឹងនោះ លោកប្រធានាធិបតី ស៊ី បានថ្លែងអំណរគុណដល់ទីក្រុងម៉ូស្គូសម្រាប់គោលជំហររបស់ខ្លួនលើបញ្ហាតៃវ៉ាន់ ដែលជាការលើកឡើងជាក់ស្តែងចំពោះការថ្កោលទោសរបស់រុស្ស៊ីចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិក Nancy Pelosi ទៅកាន់កោះនេះកាលពីខែមុន។

មិនដូចបណ្តាប្រទេសលោកខាងលិចភាគច្រើនទេ ចិនមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ីជាការឆ្លើយតបនឹងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនទេ ដោយរក្សាទំនាក់ទំនងល្អជាមួយវិមានក្រឹមឡាំង ។

Leave a Reply

Your email address will not be published. Required fields are marked *