ចិនសំដែងការមិនពេញចិត្តចំពោះសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ចូ​ បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាម៉េរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីសំណាក់ប្រទេសចិន
Breaking News

ចិនសំដែងការមិនពេញចិត្តចំពោះសហរដ្ឋអាម៉េរិក បន្ទាប់ពីលោក ចូ​ បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាម៉េរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីសំណាក់ប្រទេសចិន

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានដាក់លិខិតសំដែងការមិនពេញចិត្តយ៉ាងខ្លាំងជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ​ បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាម៉េរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីសំណាក់ប្រទេសចិន ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​ថា ប្រទេសចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកបំបាក់ជាតិចិន ។ លោកស្រីបានបន្តថា​ យើងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើការបង្រួបបង្រួមដោយសន្តិវិធី ។ ក្នុងពេលជាមួយគ្នានេះ យើងនឹងមិនអត់ឱនចំពោះសកម្មភាពណាមួយដែលមានបំណងចង់បំបែកខ្លួនឡើយ ។

លោកស្រីក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ “ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ” និងមិនត្រូវបញ្ជូន “សញ្ញាខុស” ទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាម៉េរិកកុំធ្វើឱ្យខូចទំនាក់ទំនងចិន-អាម៉េរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

លោកស្រី Mao បានមានប្រសាសន៍ថា “មានប្រទេសចិនតែមួយគត់នៅលើពិភពលោក តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន” ។

Leave a Reply

Your email address will not be published. Required fields are marked *