ចិនសាកល្បងយន្តហោះគ្មានមនុស្សបើកដើរដោយថាមពលព្រះអាទិត្យដំបូងបង្អស់របស់ខ្លួន
Read Time:1 Minute, 34 Second
Views:266

ចិនសាកល្បងយន្តហោះគ្មានមនុស្សបើកដើរដោយថាមពលព្រះអាទិត្យដំបូងបង្អស់របស់ខ្លួន

0 0

យន្ដហោះគ្មានមនុស្សបើក ដើរដោយថាមពលព្រះអាទិត្យ ដែលផលិតដោយអាជ្ញាធរចិន ធ្វើតេស្តហោះហើរសាកល្បងជាលើកដំបូងដោយទទួលបានជោគជ័យ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។

ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ជាតិរបស់ប្រទេសចិន (AVIC) ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ខ្លួនបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដ៏ធំឈ្មោះថា “QMX50” ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងជាស្នាដៃបង្កើតឡើងដោយប្រទេសចិនផ្ទាល់ ទទួលបានជោគជ័យក្នុងការហោះហើរសាកល្បងជាលើកដំបូង នៅក្នុងទីក្រុង Yulin ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ។

យន្តហោះគ្មានមនុស្សមួយនេះ នឹងត្រូវបានប្រើដើម្បីហោះហើរនៅលើអាកាសក្នុងតំបន់ Near Space ឬលំហអាកាសដែលមានកំពស់ខ្ពស់ពីដីក្នុងចម្ងាយចន្លោះពី 20-100គីឡូម៉ែត្រ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានអាកាសចរណ៍ទីមួយ First Aircraft Institute ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AVIC ។ បន្ទាប់ពីការហោះហើរសាកល្បងប្រកបដោយជោគជ័យលើកដំបូងរួចមក គេសង្កេតឃើញថា សមាសធាតុទាំងអស់នៃប្រព័ន្ធយន្តហោះស្ថិតក្នុងស្ថានភាពល្អប្រសើរដដែល ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ខេត្តចំនួន ១២ ក្នុងប្រទេសកម្ពុជាអាចមានហានិភ័យខ្ពស់រងគ្រោះដោយសារជំនន់ទឹកភ្លៀងចាប់ពីថ្ងៃស្អែកទៅ
Next post ព្យុះទីហ្វុង HINNAMNOR បានបោកបក់មកដល់ខេត្តអូគីណាវ៉ា ប្រទេសជប៉ុនហើយបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង