News & Blogs

News អត្ថបទព័ត៌មាន

ចិនយកនុយក្លេអ៊ែរមកគំរាមជប៉ុន ប្រសិនបើជប៉ុនលូកដៃនៅពេលជម្លោះតៃវ៉ាន់ត្រូវផ្ទុះឡើង

ចិនយកនុយក្លេអ៊ែរមកគំរាមជប៉ុន ប្រសិនបើជប៉ុនលូកដៃនៅពេលជម្លោះតៃវ៉ាន់ត្រូវផ្ទុះឡើង

ចិនយកនុយក្លេអ៊ែរមកគំរាមជប៉ុន ប្រសិនបើជប៉ុនលូកដៃនៅពេលជម្លោះតៃវ៉ាន់ត្រូវផ្ទុះឡើង

ប្រទេសចិនបានគំរាមទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសជប៉ុននៅមុនថ្ងៃនៃការប្រកួតកីឡាអូឡាំពិកឈានចូលមកដល់ ខណៈភាពតានតឹងរបស់កោះតៃវ៉ាន់បានគំរាមកំហែងដល់ការផ្ទុះសង្គ្រាម ។

ចិនបានប្តេជ្ញាធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយជប៉ុន ប្រសិនបើទីក្រុងតូក្យូធ្វើអន្តរាគមន៍ដើម្បីការពារតៃវ៉ាន់ ។ ទីក្រុងប៉េកាំងបានបញ្ចេញការគំរាមកំហែង នៅពេលដែលប្រទេសជប៉ុនត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២១ ប្រទេសមហាអំណាចអាស៊ីបូព៌ាទាំងពីរមានជម្លោះជាមួយគ្នាទាក់ទងនឹងស្ថានភាពរបស់កោះតៃវ៉ាន់ ។ កោះមួយនេះ បានប្រឈម មុខនឹងការឈ្លានពានដ៏ខ្លាំងក្លាពីសំណាក់យោធាចិននៅប៉ុន្មានខែថ្មីៗនេះ ជាមួយគណបក្សកុម្មុយនីស្តចិនដែលបានព្យាយាមបញ្ចូលរដ្ឋបំបែកមួយនេះ ចូលទៅក្នុងប្រទេសចិនដីគោកវិញ ។

វីដេអូដ៏រន្ធត់មួយដែលបានចេញផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍គ្រប់គ្រងដោយបក្សកុម្មុយនីស្ដចិន (CCP) បានបង្ហាញអំពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគីនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ។

អ្នកនាំពាក្យកងទ័ព PLA របស់បក្សកុម្មុយនីស្ដចិនបានគំរាមថា “នៅពេលយើងរំដោះកោះតៃវ៉ាន់ ប្រសិនបើជប៉ុនហ៊ានធ្វើអន្តរាគមន៍ដោយកម្លាំង ទោះបីដោយទាហានម្នាក់ យន្តហោះមួយ និងកប៉ាល់មួយគ្រឿងក៏ដោយ យើងនឹងមិនត្រឹមតែបាញ់តបតវិញប៉ុណ្ណោះទេ តែថែមទាំងចាប់ផ្តើមធ្វើសង្គ្រាមពេញលេញជាមួយពួកគេទៀតផង” ។ 

“ដំបូង យើងនឹងចាប់ផ្ដើមដោយប្រើគ្រាប់បែកនុយក្លេអ៊ែរ” ។

“យើងនឹងប្រើគ្រាប់បែកនុយក្លេអ៊ែរជាបន្តបន្ទាប់ រហូតដល់ជប៉ុនប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌជាលើកទី២” ។

អ្វីដែលយើងចង់កំណត់នោះគឺសមត្ថភាពរបស់ជប៉ុនក្នុងការស៊ូទ្រាំនឹងសង្គ្រាម ។ ដរាបណាជប៉ុនយល់ថាខ្លួនមិនអាចមានលទ្ធភាពបង់ថ្លៃសង្គ្រាមទេ គេនឹងមិនហ៊ានបញ្ជូនទាហានទៅកាន់ច្រកសមុទ្រតៃវ៉ាន់ឡើយ ។

ប្រទេសចិនបានអនុវត្តគោលនយោបាយ “គ្មានការប្រើប្រាស់នុយក្លេអ៊ែរនៅពេលចាប់ផ្ដើមសង្គ្រាមភ្លាម” No first use (NFU) ចាប់តាំងពីឆ្នាំ១៩៦៤ មក ប៉ុន្តែ វីដេអូនោះបានបន្តអះអាងថា សម្រាប់ប្រទេសជប៉ុនអាចជាករណីលើកលែងសម្រាប់

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!