News & Blogs

ខ្លីៗពីអន្តរជាតិ

ចិនមើលទៅទំនងក្លាយជាអ្នកឈ្នះនៅក្នុងតំបន់អាសុីអាគ្នេយ៍ ហើយកម្ពុជាកំពុងក្លាយជាអតិថិជនរួចបាត់ទៅហើយ

website-cover21

ចិនមើលទៅទំនងក្លាយជាអ្នកឈ្នះនៅក្នុងតំបន់អាសុីអាគ្នេយ៍ ហើយកម្ពុជាកំពុងក្លាយជាអតិថិជនរួចបាត់ទៅហើយ

ក្នុងចំណោមដៃគូប្រកួតប្រជែងទាំងពីរ ប្រទេសចិនមើលទៅទំនងក្លាយជាអ្នកឈ្នះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ។ ព្រោះអាស៊ីអាគ្នេយ៍គឺជាដៃគូពាណិជ្ជកម្មនៅក្នុងតំបន់ដ៏ធំបំផុតរបស់ចិន និងមានការវិនិយោគច្រើនជាងអាម៉េរិក ។ យ៉ាងហោចណាស់ក៏មានប្រទេសអាស៊ីអាគ្នេយ៍មួយគឺប្រទេសកម្ពុជា ដែលកំពុងក្លាយជាអតិថិជនរបស់ចិនរួចទៅហើយ ។ ហើយគ្មានប្រទេសណាដែលហ៊ានរំលងប្រទេសចិនក្នុងការប្រកាន់ជំហរយ៉ាងបើកចំហរទៅឈរខាងអាម៉េរិកនៅក្នុងរូបភាពលើសលប់ណាមួយឡើយ ។

អាស៊ីអាគ្នេយ៍មានប្រជាជនសរុបប្រមាណ ៧០០លាននាក់ គឺច្រើនជាងប្រជាជននៅសហគមន៍អឺរ៉ុប អាម៉េរិកឡាទីន ឬមជ្ឈិមបូព៌ាទៅទៀត ។ ប្រសិនបើវាជាប្រទេសមួយ វានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅលើពិភពលោក បន្ទាប់ពីប្រទេសចិន អាម៉េរិក និងឥណ្ឌា ។ ហើយវាកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង ។ សេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបាននឹងកំពុងកើនឡើងក្នុងចំនួន ៥% ក្នុងរយៈពេលមួយទសវត្សរ៍នេះ ។ ប្រទេសហ្វីលីពីន និងវៀតណាមកើនឡើងក្នុងចំនួន ៦% ។ ប្រទេសក្រីក្រក្នុងតំបន់ដូចជាមីយ៉ាន់ម៉ា និងកម្ពុជា ក៏កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័យផងដែរ ។ សម្រាប់វិនិយោគិនដែលហ៊ានប្រឆាំងនឹងប្រទេសចិន អាស៊ីអាគ្នេយ៍គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ល្អបំផុតមួយសម្រាប់ពួកគេ ។ សេដ្ឋកិច្ចរបស់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឥឡូវនេះមានសមត្ថភាពគ្រប់គ្រាន់សមនឹងមានទីផ្សារដ៏ទាក់ទាញមួយ ។ នៅក្នុងផ្នែកពាណិជ្ជកម្ម ក៏ដូចជាភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍គឺហាក់ដូចជារង្វាន់មួយអ៊ីចឹង ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!