Breaking News

ចិនមិនលើកទូរស័ព្ទរបស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ខណៈមន្ទីរបញ្ចកោណព្យាយាមចង់បើកការសន្ទនាជាមួយចិន!!

ខណៈដែលចិនបន្តធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ក្នុងការសងសឹកចំពោះដំណើរទស្សនកិច្ចដ៏ញុះញង់របស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះក្នុងសប្តាហ៍នេះ មន្ត្រីយោធាកំពូលរបស់ចិនបានបដិសេធមិនទទួលការហៅទូរស័ព្ទពីសមភាគីរបស់ពួកគេនៅឯមន្ទីរបញ្ចកោណ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Politico ។

ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ថាបានច្រានចោលការហៅទូរស័ព្ទជាច្រើនពីរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin និងជាប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ការជួបគ្នាចុងក្រោយរបស់លោក Milley ជាមួយប្រធានអគ្គសេនាធិការចម្រុះរបស់ចិន លោកឧត្តមសេនីយ៍ Li Zuocheng បានកើតឡើងនៅថ្ងៃទី 7 ខែកក្កដា ខណៈដែលលោក Austin បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe ដោយផ្ទាល់នៅក្នុងខែមិថុនា ។

កាលពីថ្ងៃសុក្រ ទីក្រុងប៉េកាំងបានសម្រេចកាត់ចំណងការទូតជាមួយក្រុងវ៉ាស៊ីនតោនក្នុងផ្នែកយោធា និងស៊ីវិលមួយចំនួន។ ក្រសួងការបរទេសចិនបានចេញផ្សាយបញ្ជីបញ្ហាដែលនឹងលែងមានការប្រាស្រ័យទាក់ទងគ្នារវាងមន្ត្រីចិន និងអាម៉េរិក រួមទាំងទំនាក់ទំនងយោធាលើកម្រិតមេបញ្ជាការ និងកិច្ចពិភាក្សាសម្របសម្រួលគោលនយោបាយការពារជាតិកាន់តែទូលំទូលាយ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version