ចិនមិនខ្វល់ទណ្ឌកម្ម បង្កើនការនាំចេញ និងនាំចូលជាមួយរុស្ស៊ី
Read Time:2 Minute, 22 Second
Views:126

ចិនមិនខ្វល់ទណ្ឌកម្ម បង្កើនការនាំចេញ និងនាំចូលជាមួយរុស្ស៊ី

0 0

ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីក្នុងខែសីហា បានកើនឡើងដល់ទៅជាង 1/4 ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មផ្សេងៗដល់សេដ្ឋកិច្ចរបស់ទីក្រុងម៉ូស្គូក៏ដោយ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន RBK ដែលបានដកស្រង់ទិន្នន័យផ្លូវការពីនាយកដ្ឋានគយ និងរដ្ឋកររបស់ប្រទេសចិន ។

សេចក្តីរាយការណ៍ព័ត៌មានខាងលើបានបញ្ជាក់ថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុនបានកើនឡើងដល់ទៅ 7,900លានដុល្លារអាម៉េរិក ធៀបទៅនឹងខែសីហាកាលពីឆ្នាំមុន ដែលមានត្រឹមតែ 6,300លានដុល្លារអាម៉េរិកប៉ុណ្ណោះ ។

ការិយាល័យគយ និងរដ្ឋករនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅមិនទាន់បានបញ្ជាក់អំពីព័ត៌មានលម្អិត ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មសម្រាប់ខែសីហានៅឡើយទេ ប៉ុន្តែខ្លួនបានបង្ហាញទិន្នន័យសម្រាប់ខែកក្កដាថា ប្រហែល 36%នៃការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ី រួមមាន ឧបករណ៍ប្រើប្រាស់ បរិក្ខារគ្រឿងបន្លាស់ និងគ្រឿងម៉ាស៊ីននានាផងដែរ ។

ទន្ទឹមនឹងនេះដែរ ការនាំចូលទំនិញរបស់ចិនពីប្រទេសរុស្ស៊ី កាលពីខែមុន ក៏បានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ទៅចំនួន 11,200លានដុល្លារអាម៉េរិក កើនឡើង 58% ធៀបទៅនឹងកាលពីខែសីហាឆ្នាំមុន ក្នុងនោះមានប្រេងឆៅ និងផលិតផលប្រេងនានាស្មើទៅនឹងចំនួនជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់រុស្ស៊ី ។

ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន នៅចន្លោះខែមករាដល់ខែសីហា យោងទៅតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរុស្ស៊ីលោក Maxim Rechetnikov បានឱ្យដឹងថា កើនឡើងដល់ទៅ 117,200លានដុល្លារអាម៉េរិក (កើនឡើង31% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ទីក្រុងឌូបៃ បង្ហាញមហាគម្រោងរីសតរាងជាព្រះចន្ទ តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក
Next post ហុងកុងកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន19ខែ ចំពោះអ្នកនិពន្ធសៀវភៅរឿងនិទានញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងរដ្ឋាភិបាល