ចិនពន្លឿនបង្កើតភ្លៀងសិប្បនិម្មិតក្នុងខេត្តជាច្រើនរបស់ខ្លួន ដើម្បីដោះស្រាយទៅនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងវិបត្តិរលកកំដៅដែលមិនធ្លាប់មានពីមុនមក!!
Breaking News

ចិនពន្លឿនបង្កើតភ្លៀងសិប្បនិម្មិតក្នុងខេត្តជាច្រើនរបស់ខ្លួន ដើម្បីដោះស្រាយទៅនឹងបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងវិបត្តិរលកកំដៅដែលមិនធ្លាប់មានពីមុនមក!!

អាជ្ញាធរចិនបានប្រញាប់ប្រញាល់បង្កើតភ្លៀងសិប្បនិម្មិតក្នុងខេត្តមួយចំនួននៃតំបន់ភាគកណ្តាល និងភាគនិរតី ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់ទៅនឹងស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងរលកកំដៅដ៏វែងបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួនអស់រយៈពេលជាងជាង2ខែមកហើយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​BBC ។

ឥទ្ធិពលនៃគ្រោះរាំងស្ងួត និងរលកកំដៅបែបនេះ បានធ្វើឲ្យទន្លេ Yangtze ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ីមានកម្រិតទឹកធ្លាក់ចុះទាបបំផុត ស្របពេលដែលទឹកភ្លៀងហាក់មានកម្រិតតិចដល់ទៅជាងពាក់កណ្តាលធៀបទៅនឹងឆ្នាំមុនៗ ។

Leave a Reply

Your email address will not be published. Required fields are marked *