ចិនប្រាប់ឲ្យG7 ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។
Breaking News

ចិនប្រាប់ឲ្យG7 ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រទេស G7 គួរតែបញ្ឈប់ការបង្កាច់បង្ខូចដោយចេតនា និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន ឬការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្នុងគ្រប់រូបភាព ។

លោក Zhao បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ បន្ទាប់ពីប្លុកនេះបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រទេសចិនទាក់ទងនឹងបញ្ហាទាក់ទងនឹងហុងកុង ស៊ីនជាំង តៃវ៉ាន់ និងសមុទ្រចិនខាងកើត និង សមុទ្រចិនខាងត្បូងនៅក្នុងសេចក្តីថ្លែងការណ៍​ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅទីក្រុង Elmau ប្រទេសអាល្លឺម៉ង់  ។

ប្រភព ៖ CGTN

Leave a Reply

Your email address will not be published. Required fields are marked *