Breaking News

ចិនប្រឆាំងទៅនឹងការរំលូតកូន និងគាំទ្រឲ្យមានប្រជាជនកើនឡើងបន្ថែមទៀត!!

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ប្រទេសចិននៅតែបន្តប្រឆាំងទៅនឹងការរំលូតកូន និងលើកកំពស់ឱ្យកាន់តែមានកំណើនប្រជាជនបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតដែលមានកម្រិតទាបបំផុតរបស់ពិភពលោកនៅក្នុងប្រទេសខ្លួន ។

ទិន្នន័យពីគេហទំព័ររដ្ឋាភិបាលចិនបានបង្ហាញថា អាជ្ញាធរចិននឹងបន្តធ្វើឱ្យប្រសើរឡើងនូវវិធានការប្រមូលពន្ធ ការធានារ៉ាប់រងក្នុងវិស័យអប់រំ និងលំនៅដ្ឋានសម្រាប់រស់នៅ បន្ទាប់ពីរដ្ឋាភិបាលចង់បង្កើនសុខុមាលភាពនៃការថែទាំទារកទើបនឹងកើត និងបន្តលើកកម្ពស់សុខភាពបន្តពូជ ដើម្បីជំរុញស្មារតីសាធារណៈ គួបផ្សំជាមួយ “ទប់ស្កាត់ការមានផ្ទៃពោះទាំងដែលមិនចង់បាន និងកាត់បន្ថយការរំលូតកូនដោយមិនចាំបាច់ខាងផ្នែកវេជ្ជសាស្ត្រផងដែរ” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version