ចិនបានសម្លឹងឃើញថា សេដ្ឋកិច្ចខ្លួនមានការចាប់ផ្តើមងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែនេះ!!
Breaking News

ចិនបានសម្លឹងឃើញថា សេដ្ឋកិច្ចខ្លួនមានការចាប់ផ្តើមងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងខែនេះ!!

បើទោះបីជាមានវិបត្តិអចលនទ្រព្យបន្ទាប់ពីក្រុមហ៊ុន Alibaba បានដកនាយកប្រតិបត្តិក្រុមហ៊ុន Ant Group ចេញពីតំណែង ដែលវាជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធរយៈពេលវែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ រង់ចាំមើលថាតើក្នុងឆ្នាំនេះចិននឹងសម្រេចបានដោយជោគជ័យនូវ GDP +5.5% ដូចគោលដៅដែរឬទេ? ខណៈពេលដែលអ្នកវិភាគលោកខាងលិចភាគច្រើនគិតថា វាពុំមែនជាការពិតនោះទេ ព្រោះចំណូលពីវិស័យអចលនទ្រព្យរបស់ប្រទេសចិនមានប្រហែល 25% នៃផលិតផលក្នុងស្រុកសរុប(GDP) ។ អ្នកវិភាគលោកខាងលិចភាគច្រើនមើលឃើញថា GDP របស់ប្រទេសចិននឹងកើនឡើងត្រឹមតែ 1.5%-3.5% នៅក្នុងឆ្នាំនេះតែប៉ុណ្ណោះ ដែលជាចំនួនទាបជាងគោលដៅ +5.5% របស់រដ្ឋាភិបាល ។

ប្រភព ៖ Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *