ចិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាដែលកំពុងកើនកម្ដៅខ្លាំង
China War

ចិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាដែលកំពុងកើនកម្ដៅខ្លាំង

ចិនបញ្ជូននាវាចម្បាំង ៣គ្រឿងទៅកាន់ឈូងសមុទ្រ Aden ​ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់មជ្ឈិមបូព៌ាជុំវិញការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធីលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។

 

នាវាទី ៤៦ នៃកងទ័ពជើងទឹករំដោះប្រជាជនចិនបានចាប់ផ្តើមចេញដំណើរទៅកាន់ឈូងសមុទ្រ Aden កាលពីថ្ងៃពុធ​ពីទីក្រុង Zhanjiang ​។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានឱ្យដឹងថា នាវាពិឃាតបំពាក់ដោយមីស៊ីលដឹកនាំ Jiaozuo នាវាចម្បាំង​ Xuchang និងនាវាចម្បាំង Honghu បានចូលរួមក្នុងបេសសកម្មនេះ ។

 

ការដាក់ពង្រាយកំពុងកើតឡើងចំពេលដែលក្រុមហ៊ូធីបន្តវាយប្រហារលើនាវាពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាសកម្មភាពគាំទ្រប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា។ ទន្ទឹមនឹងនេះ កប៉ាល់ពាណិជ្ជកម្មរបស់ចិនបានរងការវាយប្រហារពីក្រុមហ៊ូធីដែរ ​។

 

ប្រទេសចិនបានរិះគន់ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាម៉េរិកទៅលើប្រទេសយេម៉ែន ទោះបីជាការមិនថ្កោលទោសចំពោះការវាយប្រហាររបស់ហ៊ូធីលើនាវាពាណិជ្ជកម្ម​ក៏ដោយ។ កាល​ពី​ខែ​មុន ចិន និង​អ៊ីរ៉ង់​បាន​ពិភាក្សា​គ្នា​ដែលទី​ក្រុង​ប៉េកាំង​បាន​ប្រាប់​ក្រុង​តេអេរ៉ង់​ឲ្យ​ទប់​ស្កាត់​ការវាយប្រហារក្រុម​ឧទ្ទាមហ៊ូធីផងដែរ ។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *