Breaking News

ចិននិយាយថា សមុទ្រចិនខាងត្បូងមិនមែនជា “សង្វៀនប្រយុទ្ធ” របស់ប្រទេសមហាអំណាចធំៗទេ​!!

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទថា សមុទ្រចិនខាងត្បូងមិនមែនជា “សួនកម្សាន្ត” សម្រាប់ដែលប្រទេសក្រៅតំបន់ ឬមិនមែនជា “សង្វៀនប្រយុទ្ធ” សម្រាប់ប្រទេសមហាអំណាចធំៗដើម្បីប្រកួតប្រជែងគ្នានោះទេ​  នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោក Wang បាននិយាយនៅក្នុងសុន្ទរកថាបើកនៅឯសិក្ខាសាលា​រំលឹកខួបលើកទី 20 នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូងថា បញ្ហាសមុទ្រចិនខាងត្បូងគួរតែត្រូវបានដោះស្រាយដោយប្រទេសក្នុងតំបន់នេះខ្លួនឯង ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version