ចិន​និយាយ​ថា ខ្លួន​បាន​បណ្ដេញ​នាវា​ពិឃាត​អាម៉េរិក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​កោះដែលកំពុងមាន​ជម្លោះ!!
Read Time:2 Minute, 0 Second
Views:112

ចិន​និយាយ​ថា ខ្លួន​បាន​បណ្ដេញ​នាវា​ពិឃាត​អាម៉េរិក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​កោះដែលកំពុងមាន​ជម្លោះ!!

0 0

នាវាពិឃាតរបស់អាម៉េរិកមួយគ្រឿង បានធ្វើដំណើរទៅជិតប្រជុំកោះ Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធ ដោយបានទាញឲ្យមានប្រតិកម្មខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង ដោយបាននិយាយថា យោធារបស់ខ្លួនបានបណ្តេញ​នាវាពិឃាតរបស់អាម៉េរិកមួយគ្រឿងចេញពីតំបន់ប្រជុំកោះនេះ បន្ទាប់ពីនាវានេះបានចូលដែនទឹករបស់ចិនដោយខុសច្បាប់។

សហរដ្ឋអាម៉េរិកអនុវត្តជាប្រចាំនូវអ្វីដែលខ្លួនហៅថា សេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ។ កងទ័ពជើងទឹកអាម៉េរិកបាននិយាយថា នាវា USS Benfold បានអះអាងសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះ Paracel ស្របតាមច្បាប់អន្តរជាតិ ។

ប្រទេសចិននិយាយថា ខ្លួនមិនបានរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ ឬការហោះហើរនោះទេ ​តែសហរដ្ឋអាម៉េរិកមានចេតនាបង្កភាពតានតឹង ។

បញ្ជាការទ័ពភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា សកម្មភាពរបស់កប៉ាល់អាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ដោយបានចូលដោយខុសច្បាប់ក្នុងដែនទឹករបស់ចិនជុំវិញតំបន់ Paracels ដែលត្រូវបានទាមទារដោយវៀតណាម និងតៃវ៉ាន់ផងដែរ ។

កងទ័ពចិនបានបន្តទៀតថា “ការពិតត្រូវបានបង្ហាញជាថ្មីម្តងទៀតថាសហរដ្ឋអាម៉េរិកមិនមានធ្វើអ្វីក្រៅពី អ្នកបង្កើតហានិភ័យសន្តិសុខនៅសមុទ្រចិនខាងត្បូង និងជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់នេះ ។

ប្រភព ៖ Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រទេសស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីប្រធានាធិបតីភៀសខ្លួនទៅក្រៅប្រទេស!!
Next post រុស្ស៊ីព្រមានថា​ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ីប្រៀបដូចជា យកដុំថ្មគប់គេតែមិនត្រូវគេបែរជាឡងមកត្រូវក្បាលខ្លួនវិញ !!