យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតកោះតៃវ៉ាន់នៅថ្ងៃចន្ទនេះ ខណៈដែលសមាជិកសភាអាម៉េរិកមួយក្រុមបានទៅទស្សនាកោះដែលទាមទារដោយចិន និងបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
បញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបាននិយាយថា សមយុទ្ធនេះគឺជា “ការព្រមានខ្លាំងៗចំពោះសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ដែលបន្តលេងល្បិចនយោបាយ និងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។