ចិនធ្វើតេស្តសាកល្បងប្រព័ន្ធបាញ់មីស៊ីលថ្មីដែលមានលក្ខណៈស្រដៀងនឹងប្រព័ន្ធបាញ់មីស៊ីល HIMARS របស់អាម៉េរិកតែអាចបាញ់បានចម្ងាយប្រហែល 500 គីឡូម៉ែត្រ!!
Breaking News

ចិនធ្វើតេស្តសាកល្បងប្រព័ន្ធបាញ់មីស៊ីលថ្មីដែលមានលក្ខណៈស្រដៀងនឹងប្រព័ន្ធបាញ់មីស៊ីល HIMARS របស់អាម៉េរិកតែអាចបាញ់បានចម្ងាយប្រហែល 500 គីឡូម៉ែត្រ!!

ចិន​បាន​បង្កើត​អាវុធ​ថ្មី​មួយ​ដែលសមត្ថភាព​អាច​ប្រៀប​បាន​នឹង​ប្រព័ន្ធបាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​ (HIMARS) របស់​សហរដ្ឋអាម៉េរិក។ អាវុធថ្មីនេះត្រូវបានគេរាយការណ៍ថា អាចបាញ់បានចម្ងាយ 500 គីឡូម៉ែត្រ ហើយត្រូវបានបង្កើតឡើងដើម្បីបាញ់ទៅដល់គោលដៅដែលមានរយៈកម្ពស់ខ្ពស់ដូចជាបន្ទាត់ព្រំដែន Ladakh នៃប្រទេសឥណ្ឌាជាដើម ។

ការ​អភិវឌ្ឍ​អាវុធ​នេះ​កើត​ឡើង​ចំ​ពេល​មាន​ការ​ចរចា​រវាង​ឥណ្ឌា និង​ចិន​ជុំវិញ​បញ្ហា​ព្រំដែន​របស់​ពួកគេ។ កិច្ចពិភាក្សាបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកក្កដា ប៉ុន្តែមិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយបញ្ហាដែលប្រទេសទាំងពីរជួបប្រទះនោះទេ។

ថ្មីៗនេះ យោធាចិនបានអះអាងថា ខ្លួនបានសាកល្បងសមត្ថភាពវាយប្រហារដ៏ជាក់លាក់នៃប្រព័ន្ធបាញ់រ៉ុក្កែត MLRS ថ្មីរបស់ខ្លួននៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់ នេះបើយោងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *