ចិនធ្វើការដាស់តឿនដល់សហរដ្ឋអាម៉េរិក​ និង​សហភាពអឺរ៉ុបរឿងវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីថា “ដូចធ្វើបាបខ្លួនឯងអីចឹង”!!
Read Time:1 Minute, 40 Second
Views:140

ចិនធ្វើការដាស់តឿនដល់សហរដ្ឋអាម៉េរិក​ និង​សហភាពអឺរ៉ុបរឿងវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីថា “ដូចធ្វើបាបខ្លួនឯងអីចឹង”!!

1 0

លោកប្រធានាធិបតីចិន ស៊ីជីនភីង បានធ្វើការថ្លែងសន្ទរកថា ក្នុងការបើកកិច្ចប្រជុំ ក្រុមប្រទេសដែលមានការអភិវឌ្ឍឆាប់រហ័ស ឬហៅកាត់ថា BRICS ដែលក្នុងនោះមានប្រទេសដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូង ដោយកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចនេះ បានធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលជាលើដំបូងរបស់ក្រុមប្រទេស BRICS ដែលប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៅទីក្រុងប៉េកាំងក្នុងឆ្នាំនេះ ។ មេដឹងនាំចិន បានធ្វើការដាស់តឿនដល់ សហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ចំពោះវិធានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយសារការវាយប្រហាលើប្រទេសអ៊ុយក្រែនថា ជាទង្វើដែលបង្កឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ។ លោកស៊ីជីនភីងបានមានប្រសាសបន្ថែមថា “ការដែលយកសេដ្ឋកិច្ចពិភពលោកមកចូលពាក់ព័ន្ធជាមួយនឹងនយោ បាយដើម្បីធ្វើជាឧបករណ៍របស់ខ្លួន និងការតាំងចិត្តដោយប្រើប្រាស់តំណែងនៃអំណាចរបស់ខ្លួន ហើយយកគោលការណ៍ក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន និងរបស់អន្តរជាតិមកឡូកឡំ គឺស្មើនឹងការបំផ្លាញផលប្រយោជន៍ខ្លួនឯង និងបង្កើននូវទុក្ខលំបាកដល់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ” ។

ប្រភព ៖ CNN

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំដ៏ខ្លាំងខ្លារបស់ទីក្រុងម៉ូស្គូ គឺមានគោលបំណងបំផ្លាញតំបន់ដុនបាសទាំងមូល!!
Next post តើប្រព័ន្ធ SWIFT របស់ពិភពលោកអាចនឹងដួលរលំឬយ៉ាងណានៅពេលដែលចិន និងរុស្ស៊ីរួមដៃគ្នាដូចនេះ??