ចិនទទួលបានជ័យជម្នះដ៏ធំមួយក្នុងការប្រណាំងប្រជែងជាមួយសហរដ្ឋអាម៉េរិកសម្រាប់គម្រោងនៅលើឋានព្រះចន្ទ
China

ចិនទទួលបានជ័យជម្នះដ៏ធំមួយក្នុងការប្រណាំងប្រជែងជាមួយសហរដ្ឋអាម៉េរិកសម្រាប់គម្រោងនៅលើឋានព្រះចន្ទ

​ប្រទេសចិនបានឈ្នះផ្នែកការទូតនៅក្នុងការប្រជែងរបស់ខ្លួនទល់នឹងសហរដ្ឋអាមេរិកសម្រាប់ឥទ្ធិពលក្នុងលំហអវកាស ដោយអេហ្ស៊ីបបានយល់ព្រមគាំទ្រផែនការរបស់ទីក្រុងប៉េកាំងសម្រាប់គម្រោងនៅលើឋានព្រះចន្ទដែលចិនបានបញ្ចេញ។

រដ្ឋបាលអវកាសជាតិចិនកាលពីថ្ងៃពុធបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយទីភ្នាក់ងារអវកាសអេហ្ស៊ីប ដែលនឹងឃើញប្រទេសទាំង២សហការលើស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទដែលជាមូលដ្ឋានគាំទ្រដោយចិន ដែលរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០ ។ កិច្ចព្រមព្រៀងនេះបង្កើតឡើងលើកិច្ចសហការរបស់ពួកគេ បន្ទាប់ពីរ៉ុក្កែតចិនបានបញ្ជូនផ្កាយរណបអេហ្ស៊ីបទៅកាន់គន្លងតារាវិថីពីមជ្ឈមណ្ឌលបាញ់បង្ហោះរ៉ុក្កែតចិននៅលើវាលខ្សាច់ Gobi កាលពីថ្ងៃចន្ទ ។

ការប្រណាំងប្រជែងផ្នែកអវកាសថ្មីកំពុងបន្ថែមភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេសទាំងពីរប្រកួតប្រជែង នៅក្នុងផែនការរបស់ពួកគេក្នុងការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។ កិច្ចព្រមព្រៀងរវាងចិន និងអេហ្ស៊ីបកើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាម៉េរិកបានកត់ត្រាជ័យជម្នះផ្នែកការទូតរបស់ខ្លួនដោយទទួលបានប្រទេសអង់ហ្គោឡា ដើម្បីគាំទ្រកិច្ចព្រមព្រៀង Artemis ដែលជាផែនការរបស់អង្គការណាសា សម្រាប់ការរុករកនៅលើព្រះចន្ទ និងកន្លែងផ្សេងទៀតក្នុងលំហ ។

ប្រទេសចិនបាននិយាយថានៅឆ្នាំ 2021 ខ្លួនមានបំណងធ្វើការជាមួយប្រទេសរុស្ស៊ីលើ ស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទ ហើយចាប់តាំងពីពេលនោះមកចិនបានកំពុងស្វែងរកការគាំទ្រពីប្រទេសផ្សេងទៀត ទោះបីជាទទួលបានជោគជ័យតិចជាងសហរដ្ឋអាម៉េរិកក៏ដោយ។ ភាគីហត្ថលេខី Artemis រួមមានសម្ពន្ធមិត្តប្រពៃណីរបស់អាម៉េរិក ដូចជាប្រទេសជប៉ុន និងចក្រភពអង់គ្លេស ប៉ុន្តែក៏មានសមាជិក BRICS របស់ចិនផងដែរដូចជា ប្រេស៊ីល និងឥណ្ឌាជាដើម ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *