ចិនដឹកជញ្ជូន រថភ្លើងល្បឿនលឿនមកដល់ប្រទេសឥណ្ឌូណេស៊ីហើយ
Breaking News

ចិនដឹកជញ្ជូន រថភ្លើងល្បឿនលឿនមកដល់ប្រទេសឥណ្ឌូណេស៊ីហើយ

រថភ្លើងល្បឿនលឿនសម្រាប់អ្នកដំណើរ និងរថភ្លើងសាកល្បងដែលត្រូវបានផលិត និងរចនាឡើងយ៉ាងពិសេសសម្រាប់គម្រោងរថភ្លើងល្បឿនលឿន ចាកាតា-បាំងដុង (Jakarta-Bandung) បានធ្វើដំណើរចេញពីកំពង់ផែ ស៊ីនតៅ ប្រទេសចិន មកដល់កំពង់ផែចាកាតាហើយ ។

ការធ្វើដំណើរមកដល់របស់រថភ្លើងខាងលើ គឺជាសញ្ញានៃភាពជោគជ័យមួយបន្ថែមទៀតរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ចាកាតា-បាំងដុង (Jakarta-Bandung) និងជាលើកដំបូងហើយ ដែលមានការនាំចេញរថភ្លើងល្បឿនលឿន ផលិតក្នុងប្រទេសចិនទៅកាន់ប្រទេសដទៃផងដែរ ។

រថភ្លើងខាងលើ ត្រូវបានរចនា និងផលិតដោយក្រុមហ៊ុន CRRC Qingdao Sifang Co ដោយបច្ចេកវិទ្យាជាន់ខ្ពស់របស់រថភ្លើងក្បាលគ្រាប់កាំភ្លើង Fuxing អាចធ្វើល្បឿនបានអតិបរមា 350គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានរចនា និងផលិតឡើងតាមស្តង់ដាររបស់ចិន ។ ក្រៅពីនេះទៀត ក្រុមហ៊ុនក៏បានធ្វើឱ្យរថភ្លើងសម្របទៅនឹងបរិស្ថានក្នុងការធ្វើការងារ និងស្ថានភាពផ្លូវរថភ្លើងក្នុងប្រទេសឥណ្ឌូណេស៊ីបានផងដែរ ។

យ៉ាងណាមិញ នៅមានកាលបរិច្ឆេទបញ្ជូនរថភ្លើងដែលនៅសេសសល់ជាង 10គ្រឿងពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ2023 ។ គម្រោងផ្លូវថភ្លើង ចាកាតា-បាំងដុង (Jakarta-Bandung) ដែលបានបង្កើតឡើងដោយបច្ចេកវិទ្យារបស់ចិន នឹងអាចកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើររវាងទីក្រុង ចាកាតា (Jakarta) ទៅកាន់ទីក្រុង បាំងដុង (Bandung) ដែលជាទីរួមខេត្តរបស់ខេត្រភាគខាងលិចក្នុងប្រទេសឥណ្ឌូណេស៊ី ពីការដែលត្រូវធ្វើដំណើរច្រើនជាង 3ម៉ោង មកសល់ត្រឹមតែប្រហែល 40នាទីប៉ុណ្ណោះ ។

Leave a Reply

Your email address will not be published. Required fields are marked *