ចិន​ជំរុញ​ឲ្យ​អាម៉េរិក​បញ្ឈប់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ជុំវិញ​ការ​ចោទ​ថា​បានគាំទ្រ​រុស្ស៊ី
Breaking News

ចិន​ជំរុញ​ឲ្យ​អាម៉េរិក​បញ្ឈប់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ជុំវិញ​ការ​ចោទ​ថា​បានគាំទ្រ​រុស្ស៊ី

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនជំទាស់នឹងការដាក់ក្រុមហ៊ុនចិនចូលទៅក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាម៉េរិក ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារពួកគេ ។

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបន្ថែមក្រុមហ៊ុនចំនួនប្រាំនៅក្នុងប្រទេសចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីថ្ងៃអង្គារសម្រាប់ការចោទប្រកាន់ថា បានគាំទ្រដល់ឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ដោយបានពង្រីកសាច់ដុំរបស់ខ្លួនដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូជុំវិញការឈ្លានពានអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី Shu Jueting បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងកែតម្រូវកំហុសរបស់ខ្លួនភ្លាមៗ និងបញ្ឈប់ការបង្រ្កាបលើក្រុមហ៊ុនចិន ។

ប្រភព ៖ CNA

Leave a Reply

Your email address will not be published. Required fields are marked *