Breaking News

ចិនចោទបក្សកាន់អំណាចតៃវ៉ាន់ថា ប៉ុនប៉ងបង្កភាពតានតឹងក្រោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិន

ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បាននិយាយថា គណបក្សកាន់អំណាចរបស់តៃវ៉ាន់ កំពុងព្យាយាម​បង្កភាពតានតឹង បន្ទាប់ពីកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជនស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោសារព័ត៌មាន Reuters ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះថា ការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក្នុងការបង្កើនភាពតានតឹងមិនមានន័យអ្វីនោះទេ” ។

តៃវ៉ាន់​បាន​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅលើ​កោះ​ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​​នៅជិត​ឆ្នេរសមុទ្រ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​។ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បាននិយាយថា ការបាញ់ទម្លាក់នេះ គឺជារឿង “សមស្របបំផុត” ដែលត្រូវធ្វើបន្ទាប់ពីការព្រមានម្តងហើយម្តងទៀត ដោយបន្ថែមថា ប្រទេសចិនគួរតែអនុវត្តការអត់ធ្មត់ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version