ចិនចាប់ផ្ដើមចេញទិដ្ឋាការដល់ពលរដ្ឋជប៉ុនឡើងវិញ ដោយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២
Asia

ចិនចាប់ផ្ដើមចេញទិដ្ឋាការដល់ពលរដ្ឋជប៉ុនឡើងវិញ ដោយបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២

ស្ថានទូតចិនប្រចាំប្រទេសជប៉ុនបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានបន្តការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនដែលធ្វើដំណើរទៅកាន់ប្រទេសនេះ ក្នុងសកម្មភាពមួយដែលអាចបន្ធូរបន្ថយជម្លោះការទូតរវាងប្រទេសទាំង២ ។

ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចូលជាធរមាននៅថ្ងៃអាទិត្យថា ស្ថានទូត និងស្ថានកុងស៊ុលចិននៅប្រទេសជប៉ុននឹងបន្តការប្រឡង និងការចេញទិដ្ឋាការធម្មតាសម្រាប់ពលរដ្ឋជប៉ុនទៅកាន់ប្រទេសចិន ។

ប្រទេសចិនក្នុងខែនេះ បានបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ជនជាតិជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងច្បាប់គ្រប់គ្រងព្រំដែនកូវីដ-19 សម្រាប់អ្នកដំណើរដែលមកដោយផ្ទាល់ពីប្រទេសចិន ។

ជប៉ុនបានតវ៉ាទៅប្រទេសចិនជុំវិញការផ្អាកទិដ្ឋាការសម្រាប់ពលរដ្ឋជប៉ុន ដោយស្នើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងលុបចោលសកម្មភាពនេះ ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

បង្កើតវីដេអូផ្សព្វផ្សាយលើហ្វេសប៊ុក

10% Off

Ebook Media ទទួលអតិថិជនសម្រាប់តែ ១០នាក់ប៉ុណ្ណោះ!​ ​រួសរាន់ឡើង!