ចិនកាត់បន្ថយការកាន់កាប់មូលបត្របំណុលរបស់អាម៉េរិកមកស្ថិតនៅក្រោម 1 ពាន់ពាន់លានដុល្លារ ជាលើកដំបូងក្នុងរយៈពេល 12 ឆ្នាំ!!
Breaking News

ចិនកាត់បន្ថយការកាន់កាប់មូលបត្របំណុលរបស់អាម៉េរិកមកស្ថិតនៅក្រោម 1 ពាន់ពាន់លានដុល្លារ ជាលើកដំបូងក្នុងរយៈពេល 12 ឆ្នាំ!!

ការកាន់កាប់មូលបត្របំណុលរបស់សហរដ្ឋអាម៉េរិកពីសំណាក់ចិនដីគោកបានធ្លាក់ចុះមកនៅត្រឹម 980.8 ពាន់លានដុល្លារក្នុងខែឧសភា ឆ្នាំ 2022 ដែលនេះជាលើកដំបូងសម្រាប់ចិនដែលការកាន់កាប់មូលបត្រធ្លាក់ចុះក្រោម  1 ពាន់ពាន់លានដុលា្លរ ក្នុងរយៈពេល 12 ឆ្នាំចាប់តាំងពីខែឧសភា ឆ្នាំ 2010 នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងរតនាគារសហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទ។

ចិនដីគោក ក្នុងនាមជាអ្នកកាន់កាប់មូលបត្របំណុលធំទីពីររបស់សហរដ្ឋអាម៉េរិក បានកាត់បន្ថយការកាន់កាប់របស់ខ្លួនរយៈពេល 6 ខែជាប់ៗគ្នាពី 1.08 ពាន់ពាន់លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ 2021 មកនៅត្រឹម 980.8 ពាន់លានដុល្លារក្នុងខែឧសភា ឆ្នាំ 2022។ ​

ប្រទេសជប៉ុននៅតែជាម្ចាស់បំណុលធំបំផុតរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែក៏បានកត់ត្រាការថយចុះនៃការកាន់កាប់នាពេលថ្មីៗនេះពី 1.232 ពាន់ពាន់លានដុល្លារក្នុងខែមីនាដល់ 1.212 ពាន់ពាន់លានដុល្លារក្នុងខែឧសភា ។

សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានជាប់គាំងដោយសារការកើនឡើងអតិផរណា និងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅសហរដ្ឋអាម៉េរិកបានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល 41 ឆ្នាំដល់ 9.1% ​។

ប្រភព ៖ Global Times

Leave a Reply

Your email address will not be published. Required fields are marked *