ចាញ់សង្រ្គាមបង្កកទ្រព្យសម្បត្តិ!!ចិនអំពាវនាវឲ្យអាម៉េរិកបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាបន្ទាន់ ។
Breaking News

ចាញ់សង្រ្គាមបង្កកទ្រព្យសម្បត្តិ!!ចិនអំពាវនាវឲ្យអាម៉េរិកបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាបន្ទាន់ ។

កាលពីខែកុម្ភៈ រដ្ឋបាលលោក Biden បានបែងចែកថវិកាចំនួន 7 ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានដែលមួយចំណែក ការទុកសម្រាប់មនុស្សធម៌ ដែលមានចំនួនប្រមាណ 3.5 ពាន់លានដុល្លារ និងមូលនិធិដាច់ដោយឡែកចំនួន 3.5 ពាន់លានដុល្លារផ្សេងទៀតសម្រាប់ ‘ជនរងគ្រោះនៃការវាយប្រហារភេរវកម្ម ថ្ងៃទី៩ ខែវិច្ឆិកា ។ រុស្ស៊ី ចិន បណ្តាប្រទេសផ្សេងទៀត និងអង្គការសហប្រជាជាតិ បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ជុំវិញការសម្រេចចិត្តនេះ។


លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបានជំរុញឱ្យសហរដ្ឋអាម៉េរិកត្រូវតែលុបចោលការសម្រេចចិត្តរបស់ខ្លួនលើការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសអាហ្វហ្គានីស្ថានជាបន្ទាន់ ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសក្រីក្រនេះវិញ ដើម្បីជួយសម្រាលវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ។
“ប្រជាជនអាហ្វហ្គានីស្ថានត្រូវការធនធានទាំងនេះ។ នោះហើយជាមូលហេតុដែលវាមិនសមហេតុផលក្នុងការបង្កកទ្រព្យសម្បត្តិបរទេសរបស់អាហ្វហ្គានីស្ថាន” លោក Zhang បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។


ដោយអំពាវនាវឱ្យសហរដ្ឋអាម៉េរិកយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អគ្គលេខាធិការ Antonio Guterres និងទីភ្នាក់ងារមនុស្សធម៌ស្តីពីការប្រគល់ទ្រព្យសម្បត្តិអាហ្វហ្គានីស្ថានដោយគ្មានលក្ខខណ្ឌ អ្នកការទូតចិនបានសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងពេញចិត្តចំពោះ “វិធានការគ្រប់ជ្រុងជ្រោយ” ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ។

ប្រភព ៖ Sputnik

Leave a Reply

Your email address will not be published. Required fields are marked *