News & Blogs

ប្រវត្តិសាស្ត្រខ្មែរ

ចលនាខ្មែរក្រហមការពារមិនឱ្យវៀតណាមយកកម្ពុជាទៅបញ្ចូលក្នុងរង្វង់សហព័ន្ធឥណ្ឌូចិនរបស់ខ្លួនបាន

website-cover25

ចលនាខ្មែរក្រហមការពារមិនឱ្យវៀតណាមយកកម្ពុជាទៅបញ្ចូលក្នុងរង្វង់សហព័ន្ធឥណ្ឌូចិនរបស់ខ្លួនបាន

បើយើងពិនិត្យមើលខ្មែរក្រហមពីដើមទីមក យើងនឹងឃើញដំណើរមួយដ៏វែងឆ្ងាយ ខិតខំរំដោះខ្លួនពីអាណាព្យាបាលដែលវៀតណាមគ្របដណ្ដប់មកលើខ្លួនតាំងតែពីជំនាន់សង្គ្រាមជាមួយបារាំងមកម៉្លេះ ទាំងខាងមនោគមវិជ្ជា ទាំងខាងចាត់តាំងជាដំណើរមួយដ៏ព្យាយាមអំណត់អត់ធន់បំផុត ពីព្រោះចលនានេះយល់ច្បាស់អំពីការចាំបាច់ត្រូវតែសាមគ្គីជាមួយបក្ស និងប្រជាជនវៀតណាមដើម្បីកុំឱ្យប៉ះពាល់ដល់ការតស៊ូប្រឆាំងសត្រូវរួម ដើម្បីរំដោះជាតិ ប៉ុន្ដែដោយសារសភាពការណ៍នៅកម្ពុជាមិនដូចនៅវៀតណាម ហើយវៀតណាមក៏នៅតែទទូចបង្ខំឱ្យកម្ពុជាដើរតាមផ្លូវដែលស្របនឹងផលប្រយោជន៍នៃការតស៊ូនៅវៀតណាម តែអាចនាំឱ្យអន្តរាយដល់ចលនាខ្មែរក្រហម ដូច្នេះខ្មែរក្រហមមិនព្រមធ្វើតាម វៀតណាមក៏យល់ថា ខ្មែរក្រហមមិនមែនជាសម្ពន្ធមិត្តមួយដែលអាចទុកចិត្តបាន ។ នេះហើយជាឫសគល់នៃបញ្ហារវាងកម្ពុជា និងវៀតណាម ។ 

ដូច្នេះរហូតដល់ឆ្នាំ១៩៧៥ ចលនាខ្មែរក្រហមបានលេចឡើងជាចលនាស្នេហាជាតិដែលទទួលបានការគាំទ្រ និងសាមាន្យចិត្តពីជាតិ និងប្រជាជនយ៉ាងធំទូលាយ ដោយរួមមានទាំងប្រជាជនសឹងតែគ្រប់ស្រទាប់សង្គមក្នុងទីក្រុងភ្នំពេញ និងទីរួមខេត្តនាៗផង ។ ដូច្នេះ មានពិសោធន៍ផ្ដល់ជូនជាតិច្រើនណាស់ ។ ជាតិអាចរៀនសូត្រពិសោធន៍ពីរយៈកាលជាប្រវត្តិសាស្ត្រនេះបានច្រើនណាស់ ។ មិនត្រូវបំភ្លេចចោលទេ ។ បើមានកំហុសអ្វី ក្រោយមកទៀតក៏មិនអាចជាកំហុសប្រល័យពូជសាសន៍ឯងទៅកើតទេ ។ គួរយើងយកកំហុសនោះមកពិនិត្យឱ្យបានហ្មត់ចត់ដែរ ។ ពីព្រោះចលនាមួយដែលតស៊ូទទួលបានជ័យជម្នះទាំងលើមហាអំណាចធំដូចជាសហរដ្ឋអាម៉េរិក ទាំងលើមហាអំណាចមធ្យម ដូចជាវៀតណាមមិនឱ្យមហាអំណាចនេះយកកម្ពុជាទៅបញ្ចូលក្នុងរង្វង់សហព័ន្ធឥណ្ឌូចិនរបស់ខ្លួនបាន មានន័យថាចលនានេះជាចលនាស្នេហាជាតិ មិនគ្រាន់តែក្លាហានមោះមុតទេ គឺថែមទាំងមានសមត្ថភាពរៀបចំយុទ្ធសាស្ត្រមួយ ហើយមានសមត្ថភាពអនុវត្តយុទ្ធសាស្ត្រនេះទទួលបានជ័យជម្នះទៀតក្នុងសភាពការណ៍ ដែលការប្រៀបធៀបកម្លាំងខុសគ្នាឆ្ងាយយ៉ាងនេះ ។ 

ស្រាប់តែក្រោយឆ្នាំ១៩៧៥ គេបែរជាមាននយោបាយមួយដែលហាក់ដូចជាប្រឆាំងនឹងប្រជាជននៅទីក្រុង និងទីរួមខេត្តទៅវិញ ។ តើមកពីមូលហេតុអ្វី? យើងនឹងសាកល្បងពិនិត្យបញ្ហានេះ ។ 

ដើម្បីឱ្យបានដឹងចម្លើយ យើងត្រូវសិក្សាទៅលើពីរចំណុច ៖

ទីមួយ ៖ ពិនិត្យប្រវត្តិនៃបក្សកុម្មុយនីស្តកម្ពុជារហូតដល់ឆ្នាំ១៩៧៥  

ទីពីរ ៖ សាកល្បងពិចារណា និងស្រាវជ្រាវរកចម្លើយ និងសំណួរមួយចំនួនដែលបានលេចឡើងក្រោយឆ្នាំ១៩៧៥ ។ 

ពិតមែនតែខ្ញុំមិនមែនជាអ្នកប្រវត្តិសាស្ត្រ ហើយខ្ញុំមិនមានលទ្ធភាបទៅស្រាវជ្រាវដោយផ្ទាល់ខ្លួនខ្ញុំ ខ្ញុំអាចឈានទោសម្រេចទិសដៅខាងលើនេះដោយផ្អែកលើទស្សនៈរួមរបស់ខ្ញុំចំពោះចលនានេះផង ហើយអ្វីដែលខ្ញុំមិនដឹង ខ្ញុំបំពេញដោយលទ្ធផលដែលអ្នកស្រាវជ្រាវបានរកឃើញផង ។ ពិតមែនហើយ អ្នកស្រាវជ្រាវមានការភាន់ច្រឡំច្រើនដែរ ហើយការភាន់ច្រឡំនោះមិនមែនតូចតាចទេ ប៉ុន្ដែអ្វីដែលគេបានរកឃើញក៏មានតម្លៃណាស់ដែរ ។ 

ខ្ញុំមានជំនឿលើទស្សនៈរួមរបស់ខ្ញុំចំពោះចលនានេះ ដោយខ្ញុំសម្អាងលើហេតុផលពីរ ៖ 

ទី១ ៖ ខ្ញុំបានធ្វើដំណើរជាមួយចលនានេះអស់រយៈ៣០ឆ្នាំហើយ ខ្ញុំបានឆ្លងកាត់ការបត់បែន ពេលខ្លះប្រកបទៅដោយគ្រោះថ្នាក់ស្លាប់រស់ជាមួយគេច្រើនលើកច្រើនសារ 

ទី២ ៖ ខ្ញុំស្គាល់ដោយផ្ទាល់មុខវីរបុរស ដែលគេមិនស្គាល់មុខទាំងនោះជាច្រើន ដែលជាកម្មាភិបាល យុទ្ធជន យុទ្ធនារីជាកូនចៅកសិករ គួរជាទីគោរព ហើយដែលបានពលីកម្មទៅដើម្បីបុព្វហេតុជាតិ និងបុព្វហេតុនៃយុត្តិធម៌សង្គម ដែលគេគោរព និងស្រឡាញ់ចង់បានបំផុត ។ […]

ឯកសារយោង៖ ប្រវត្តិសាស្ត្រកម្ពុជា ដោយខៀវ សំផន

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!