Breaking News

ចក្រភពអង់គ្លេសនឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន 50,000 គ្រាប់ និងអាវុធប្រឆាំងរថក្រោះរាប់រយដើមបន្ថែមទៀតទៅកាន់អ៊ុយក្រែន!!

រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេសនឹងបញ្ជូនគ្រាប់កាំភ្លើងធំជាច្រើន និងអាវុធប្រឆាំងរថក្រោះជាង 1,600 ដើមទៅកាន់ប្រទេសអ៊ុយក្រែនក្នុងការផ្គត់ផ្គង់អាវុធចុងក្រោយបង្អស់របស់លោកខាងលិច ដើម្បីជួយពង្រឹងការការពារប្រទេសប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើសារព័ត៌មាន Reuters  បានចុះផ្សាយ ។

ការជំរុញនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីខែមុនបានសន្យាថានឹងផ្តល់ជំនួយយោធាចំនួន 1 ពាន់លានផោន (1.2 ពាន់លានដុល្លារ) បន្ថែមទៀត ដែលនាំមកនូវការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដែលរុស្ស៊ីហៅថា “ប្រតិបត្តិការពិសេស” ដល់ 2.3 ពាន់លានផោន។

លោក Wallace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រួមគ្នាជាមួយដៃគូអន្តរជាតិរបស់យើង យើងនឹងធានាថាអ៊ុយក្រែនមានឧបករណ៍ដើម្បីការពារប្រទេសរបស់ពួកគេពីការឈ្លានពានខុសច្បាប់របស់លោក ពូទីន” ។

លោក Wallace បាននិយាយថា ចក្រភពអង់គ្លេសក៏នឹងផ្តល់ប្រព័ន្ធរ៉ាដាប្រឆាំងគ្រាប់កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងគ្រាប់កាំភ្លើងធំជាង 50,000 គ្រាប់ផងដែរ។

ចក្រភពអង់គ្លេសបានផ្គត់ផ្គង់ឧបករណ៍យោធាជាច្រើនដល់អ៊ុយក្រែន រួមទាំងអាវុធប្រឆាំងរថក្រោះជិត 7,000 ដើម មីស៊ីលរាប់រយដើម និងរថពាសដែកប្រយុទ្ធ ព្រមទាំងបានបណ្តុះបណ្តាលទាហានអ៊ុយក្រែនផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version