គ្រោះរញ្ជួយដីកម្រិត 6.5 រ៉ិចទ័របានវាយប្រហារទីក្រុង Michoacan ក្នុងប្រទេសម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍នេះ ។ មជ្ឈមណ្ឌលស៊ីស្មិចមេឌីទែរ៉ាណេអឺរ៉ុប EMSC បាននិយាយថា ការរញ្ជួយដីនេះមានចម្ងាយ 80 គីឡូម៉ែត្រ (49.7 ម៉ាយ) ខាងក្រោមផ្ទៃដី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិ របស់សហរដ្ឋអាម៉េរិក បាននិយាយថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីនោះទេ ។