គ្រូពេទ្យចិត្តសាស្រ្ដកម្ពុជាដែលបានជួយជនរងគ្រោះក្នុងអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនឹងទទួលពានរង្វាន់ Magsaysay នៅខែវិច្ឆិកាខាងមុខនេះ
Breaking News

គ្រូពេទ្យចិត្តសាស្រ្ដកម្ពុជាដែលបានជួយជនរងគ្រោះក្នុងអំពើប្រល័យពូជសាសន៍ខ្មែរក្រហមនឹងទទួលពានរង្វាន់ Magsaysay នៅខែវិច្ឆិកាខាងមុខនេះ

គ្រូពេទ្យចិត្តសាស្រ្ដកម្ពុជាដែលព្យាបាលជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងជាអ្នកទទួលរង្វាន់ណូបែលអាស៊ីសម្រាប់ឆ្នាំ2022 បាននិយាយថា ការជួយអ្នកជំងឺ ក៏ដូចជាការជាសះស្បើយពីរបួសរបស់លោកផងដែរ ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃពុធ ទី31 ខែសីហា ម្សិលមិញនេះថា លោក ជឹម សុធារ៉ា អាយុ54ឆ្នាំ ជាគ្រូពេទ្យចិត្តសាស្រ្ដកម្ពុជា និងជាអ្នករស់រានមានជីវិតពីរបបជ្រុលនិយមប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនកម្ពុជាជិតមួយភាគបួន តាមរយៈការអត់ឃ្លាន ធ្វើការងារធ្ងន់លំបាក និងការសម្លាប់រង្គាលក្នុងទសវត្សរ៍ឆ្នាំ1970 ។ លោកត្រូវបានផ្តល់នូវពានរង្វាន់ Ramon Magsaysay សម្រាប់ការលះបង់របស់លោក ក្នុងការជួយអ្នកដែលរងទុក្ខក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ។ ការផ្តោតសំខាន់លើការព្យាបាលរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ដែលជារោគសញ្ញាដែលគេប្រទះឃើញនៅក្នុងប្រទេសកម្ពុជាគឺស្រដៀងទៅនឹងការព្យាបាលជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តនៅតាមបណ្ដាប្រទេសនៅជុំវិញពិភពលោកដូច្នេះដែរ ។ អ្នករៀបចំកម្មវិធី Magsaysay Awards បានសរសើរថា “ភាពក្លាហានប្រកបដោយសន្តិភាពរបស់គាត់ក្នុងការយកឈ្នះលើមុខរបួសដ៏ជ្រៅរបស់គាត់បាន រហូតឈានដល់ក្លាយជាអ្នកព្យាបាលអ្នកដទៃថែមទៀត” ។

ទីភ្នាក់ងារព័ត៌មាន AFP បានសម្ភាសន៍ជាមួយគាត់ ដោយគាត់បាននិយាយថា “ធ្វើការជាមួយអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម ដែលពោរពេញទៅដោយរបួសផ្លូវចិត្ត ការស្តាប់រឿងរ៉ាវរបស់ពួកគេ បានរំលឹកខ្ញុំពីរមុខរបួសដែលខ្ញុំធ្លាប់ឈឺចាប់” ។ “គាត់ពិជាមានការភ្ញាក់ផ្អើលណាស់ដែលបានឈ្នះពានរង្វាន់ Magsaysay មួយនេះ” ។ លោក ជឹម សុធារ៉ា ក៏បានផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីចំពោះតុលាការដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំជួយមនុស្សកាន់តែច្រើន នោះខ្ញុំក៏កាន់តែព្យាបាលខ្លួនឯងបានកាន់តែច្រើនផងដែរ” គ្រូពេទ្យចិត្តសាស្រ្ដរូបនេះបាននិយាយដោយហៅការងាររបស់គាត់ថាជា “ការដោះលែងអារម្មណ៍ខ្លួនឯង” ។

ពានរង្វាន់ Ramon Magsaysay ដែលបានផ្តល់ជូនប្រចាំឆ្នាំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1957 គឺបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនដែលបានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ដើម្បីបង្ហាញនូវការគោរពចំពោះអ្នកដែលធ្វើការដោយមិនគិតប្រយោជន៍ខ្លួនសម្រាប់ប្រជាជនអាស៊ី ។

អ្នកទទួលពានរង្វាន់ផ្សេងទៀតក្នុងឆ្នាំនេះរួមមានលោក Gary Bencheghib អ្នកការពារបរិស្ថាន និងជាអ្នកផលិតខ្សែភាពយន្តជនជាតិបារាំងអាយុ 27ឆ្នាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទន្លេនៅក្នុងប្រទេសឥណ្ឌូណេស៊ី, អ្នកគ្រូពេទ្យ Bernadette Madrid ដែលជាគ្រូពេទ្យជនជាតិហ្វីលីពីនអាយុ 64ឆ្នាំដែលបានបង្កើតមជ្ឈមណ្ឌលការពារកុមារនៅទូទាំងប្រទេសហ្វីលីពីនដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និងគ្រូពេទ្យភ្នែកជនជាតិជប៉ុន Tadashi Hattori អាយុ 58ឆ្នាំដែលបានផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃនៅប្រទេសវៀតណាម ។ ពិធីប្រគល់ពានរង្វាន់នឹងធ្វើឡើងនៅទីក្រុងម៉ានីលក្នុងខែវិច្ឆិកាខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *