គ្រាប់កាំភ្លើងត្បាល់មីយ៉ាន់ម៉ាឆ្លងចូលព្រំដែនប្រទេសបង់ក្លាដែសសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាម្នាក់
Breaking News

គ្រាប់កាំភ្លើងត្បាល់មីយ៉ាន់ម៉ាឆ្លងចូលព្រំដែនប្រទេសបង់ក្លាដែសសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាម្នាក់

ប្រទេសបង់ក្លាដែសបានសម្តែងការមិនពេញចិត្ត ប្រឆាំងទៅនឹងការបាញ់គ្រាប់កាំភ្លើងត្បាល់ឆ្លងកាត់ព្រំដែនខ្លួនពីសំណាក់ប្រទេសមីយ៉ាន់ម៉ា ជាហេតុបង្កឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

លោក Dil Mohammed តំណាងក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយមួយថា មានគ្រាប់កាំភ្លើងត្បាល់អណ្តែតកាត់ពីប្រទេសមីយ៉ាន់ម៉ាមកលើទឹកដីនៃប្រទេសបង់ក្លាដែស ហេតុការណ៍នេះបានបង្កឱ្យមនុស្សយ៉ាងហោចណាស់ចំនួនម្នាក់បានស្លាប់បាត់បង់ជីវិត ហើយក្មេងប្រុសជនជាតិរ៉ូហ៊ីងយ៉ាអាយុ15ឆ្នាំម្នាក់ និងមនុស្ស 6នាក់ផ្សេងទៀតបានរងរបួស ។

ប្រភពរដ្ឋាភិបាលក្នុងប្រទេសបង់ក្លាដែសបាននិយាយថា ការទាមទារមួយនឹងត្រូវធ្វើឡើងតាមរយៈបណ្តាញការទូតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ករណីនេះគឺជាការខ្វះការប្រុងប្រយ័ត្នយ៉ាងធ្ងន់ធ្ងររបស់ទីភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ហើយហេតុការណ៍ក៏ជាការរំលោភលើដែនអធិបតេយ្យភាពរបស់បង់ក្លាដែសផងដែរ ។

ជនជាតិរ៉ូហ៊ីងយ៉ាជាង 1លាននាក់ កំពុងភៀសខ្លួននៅប្រទេសបង់ក្លាដែស ពួកគេភាគច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្ន នៅតំបន់ Cox’s Bazar ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បន្ទាប់ពីបានរត់គេចខ្លួនកាលពីឆ្នាំ2017 ដោយសារការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងនៅក្នុងរដ្ឋរ៉ាឃីន ។

Leave a Reply

Your email address will not be published. Required fields are marked *