News & Blogs

News អត្ថបទព័ត៌មាន

គោលដៅតូច និងធំក្នុងយុទ្ធសាស្រ្ដមិនសម្រុក មិនដកថយ ចាំរហូតទាល់តែមានប្រៀបលើគូវិវាទ

ល្បែងញុះញង់ក្នុងយុទ្ធសាស្រ្ដជម្លោះសមុទ្រចិនc

គោលដៅតូច និងធំក្នុងយុទ្ធសាស្រ្ដមិនសម្រុក មិនដកថយ ចាំរហូតទាល់តែមានប្រៀបលើគូវិវាទ

សំណួរដែលគួរឱ្យចាប់អារម្មណ៍បន្ទាប់មកទៀតគឺ តើចិនមានគោលបំណងអ្វី ឬរំពឹងចង់បានអ្វីពីល្បែងយាយីក្នុងយុទ្ធសាស្រ្ដតំបន់ពណ៌ប្រផេះនេះ? យើងអាចធ្វើការបែងចែកការសន្និដ្ឋានដែលអាចកើតឡើងបាន ចេញជាគោលដៅតូចរយៈពេលមធ្យមដែលសំដៅលើការបង្រ្កាបគូវិវាទក្នុងតំបន់ ហើយចំណែកគោលដៅធំរយៈពេលវែងវិញសំដៅលើការវិវឌ្ឍជាលំដាប់ក្នុងតំបន់ទាំងមូល និងត្រៀមលក្ខណៈក្នុងការប្រយុទ្ធជាមួយសហរដ្ឋអាម៉េរិក ។

សម្រាប់ដំណាក់កាលមធ្យម ការគំរាមដោយប្រើក្រុមទូក ការល្បាតលុកលុយចូលក្នុងព្រំដែន ការធ្វើសមយុទ្ធក្នុងដែនទឹកកំពុងមានវិវាទផ្សេងៗ ទាំងនេះសុទ្ធតែមានគោលដៅច្បាស់លាស់រួចមកបាត់ទៅហើយគឺ ការបញ្ជាក់ពីកម្មសិទ្ធិ ដោយបានសង្កត់ធ្ងន់ឱ្យឃើញថា ចិនអាចប្រើប្រាស់សក្ដានុពលដ៏លើសលប់ដែលមានដើម្បីគាំទ្រការអះអាងកម្មសិទ្ធិរបស់ខ្លួននេះ ។ វិធីការប្រើប្រាស់ទូកនេសាទ និងទូកឆ្មាំសមុទ្ទជាជាងការប្រើប្រាស់នាវាចម្បាំងក្នុងប្រតិបត្តិការនេះ មានបង្កប់ន័យថា ការប្រើប្រាស់ប្រយោជន៍ក្នុបរិវេណនេះ និងការដាក់ចេញនូវច្បាប់ថ្មីជារឿងផ្ទៃក្នុងរបស់ចិនដែលអ្នកដទៃមិនគួរចូលមកពាក់ព័ន្ធឡើយ ។ វិធីសាស្រ្ដនេះអាចជួយឱ្យចលនាផ្សេងៗមានដែនកំណត់នៅត្រឹមក្នុងតំបន់ពណ៌ប្រផេះតែប៉ុណ្ណោះ ហើយមិនបង្កឱ្យភាគីម្ខាងទៀតមានប្រតិកម្មធ្ងន់ធ្ងរ ក៏ប៉ុន្តែអាចសម្រេចគោលដៅក្នុងការគំរាមគូវិវាទ មិនឱ្យហ៊ានរើបម្រាស់ និងរក្សាស្ថានការណ៍ឱ្យនៅដដែល (status quo) ។

ការទិញកោះក្នុងប្រជុំកោះសេនកាគុ (Senkaku Islands) ឬដែលចិនតែងហៅថា កោះទាវយូ (Diaoyudao Islands)  របស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ២០១២ បានបញ្ឆេះឱ្យចិនងាកមកប្រើប្រាស់យុទ្ធសាស្រ្ដយាយីក្នុងសមុទ្ទចិនខាងកើតយ៉ាងគគ្លើន រាប់ចាប់ពីពេលនោះមក ជប៉ុនបានប្រទះឃើញទូកចិនជាច្រើនបែប ជាច្រើនយ៉ាងចូលមកលុកលុយក្នុងតំបន់វិវាទ ដោយការស្រង់ស្ថិតិ ទាំងចំនួនដែលចូលមកមួយលើកៗ និងទាំងរយៈពេល ដែលចូលមកដែនទឹករបស់ជប៉ុនម្ដងៗ ។ ការប្រើប្រាស់វិធីសាស្រ្ដនេះ ចិនអាចសង្ឃឹមលទ្ធផលក្នុងរយៈខ្លីក្នុងការរុញច្រានជប៉ុនមិនឱ្យចេះតែហ៊ានចូលមកផ្ដេសផ្ដាសដើម្បីដណ្ដើមកម្មសិទ្ធិខ្លួន ដូចជាការទិញកោះ ឬរក្សាស្ថានភាពឱ្យនៅដដែល វាព្រមទាំងជាវិធីដែលអាចគាបសង្កត់ជប៉ុនឱ្យព្រមទទួលយកការជ្រៀតចូលរបស់ទូកចិនជាញឹកញាប់ ក្នុងតំបន់ទាំងនោះផងដែរ ។ រហូតមានអ្នកជំនាញមើលឃើញថា ពេលនេះដែនទឹកបរិវេណកោះសេនកាគុ ហាក់ដូចជាតំបន់ “ល្បាតរួមគ្នា” របស់ឆ្មាំសមុទ្ទទាំងពីររភាគីរវាងជប៉ុន និងចិនបាត់ទៅហើយ…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!