Breaking News

គណបក្សសាធារណរដ្ឋបានរិះគន់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ដោយសារលោកបានចំពេលវេលាសម្រាប់វិស្សមកាលច្រើនហួសហេតុពេក

គណបក្សសាធារណរដ្ឋបានរិះគន់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ដោយសារលោកបានចំពេលវេលាសម្រាប់វិស្សមកាលច្រើនហួសហេតុ បន្ទាប់ពីតួលេខក្រៅផ្លូវការបានបង្ហាញថាគាត់បានឈប់សម្រាកច្រើនជាងអ្នកកាន់តំណែងមុនគឺលោក ដូណាល់ ត្រាំ ។

គណៈកម្មាធិការជាតិសាធារណរដ្ឋ (RNC) បានសរសេរនៅលើ Twitter កាលពីថ្ងៃចន្ទថា “រដ្ឋាភិបាលកំពុងឱ្យលោក ចូ បៃដិន ឈប់សម្រាកលំហែកាយច្រើនហួសហេតុពេក” នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអតីតអ្នករាយការណ៍ព័ត៌មាន CBS News លោក Mark Knoller បានគណនាថាលោក បៃដិន បានចំណាយពេល 150 ថ្ងៃសម្រាប់វិស្សមកាលនៅផ្ទះរបស់គាត់ក្នុងរដ្ឋ Delaware ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ 2021។

យោងតាមលោក Knoller បានឱ្យដឹងថា នេះគឺច្រើនជាងអ្នកស្នងតំណែងមុនរបស់លោក បៃដិន គឺលោក ដូណាល់ ត្រាំ ដែលបានចំណាយពេលវិស្សមកាលនៅរមណីយដ្ឋាន Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida និងក្លឹប Bedminster ក្នុងរដ្ឋ New Jersey (132 ថ្ងៃ) ក្នុងអំឡុងអាណត្តិរយៈពេល 4 ឆ្នាំរបស់គាត់ទាំងមូល ។

ដោយឡែកពីដំណើរកម្សាន្តនៅរដ្ឋ Delaware របស់គាត់ លោក បៃដិន បានឈប់សម្រាករយៈពេលមួយសប្តាហ៍នៅរដ្ឋ South Carolina ក្នុងខែនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version