គណបក្សកំពុងកាន់អំណាចរបស់អតីតនាយករដ្ឋ​ជប៉ុន Shinzo Abe បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតនៅថ្ងៃនេះ!!
Breaking News

គណបក្សកំពុងកាន់អំណាចរបស់អតីតនាយករដ្ឋ​ជប៉ុន Shinzo Abe បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតនៅថ្ងៃនេះ!!

រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន​ ឈ្នះឆ្នោតច្រើនជាងពាក់កណ្តាលនៃអាសនៈសភាជាន់ខ្ពស់ ដែលបានប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដោយផ្តល់ឱ្យនាយករដ្ឋមន្ត្រីលោក Fumio Kishida នូវជ័យជម្នះយ៉ាង​ត្រចះត្រចង់។

លទ្ធផលនេះការ​បោះឆ្នោត​​បាន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​លោក​អាបេធ្លាប់​បាន​ដឹកនាំ​រហូត​ដល់​លោក​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ ២០២០ នោះបាន​ទទួល​បាន​អាសនៈ​ជាង​ពាក់​កណ្តាល​នៃអាសនៈសរុប​ចំនួន ១២៥ ដែលនឹងអនុញ្ញាតឱ្យបក្សកាន់អំណាចរក្សាសំឡេងភាគច្រើននៅក្នុងសភាដែលមានសមាជិក 248 រូប ។

ទូរទស្សន៍ NHK បាននិយាយថា គណបក្សកាន់អំណាចនឹងឈ្នះចន្លោះពី ៦៩ ទៅ ៨៣ អាសនៈ ។

ប្រភព ៖ Kyodo News

Leave a Reply

Your email address will not be published. Required fields are marked *