News & Blogs

News ខ្លីៗពីអន្តរជាតិ

ខ្លីៗពីអន្តរជាតិ ៖ លោក បៃដិន ព្យាយាមផ្សះផ្សាបក្សនយោបាយទាំង ២ របស់អាម៉េរិកដោយចាត់ទុកចិនជាសត្រូវរួម

website-cover-18

ខ្លីៗពីអន្តរជាតិ ៖ លោក បៃដិន ព្យាយាមផ្សះផ្សាបក្សនយោបាយទាំង ២ របស់អាម៉េរិកដោយចាត់ទុកចិនជាសត្រូវរួម

ក្នុងសេចក្ដីថ្លែងការរួមមួយក្នុងកិច្ចប្រជុំព្រឹទ្ធសភាកាលពីពេលកន្លងទៅ លោកបៃដិនបានមានប្រសាសន៍ថា ចិនជាដៃគូប្រកួតប្រជែងខាងយុទ្ធសាស្រ្ដដ៏សំខាន់បំផុត ។ លោកបៃដិនព្យាយាមធ្វើការទំនាក់ទំនងទៅកាន់់ពលរដ្ឋអាម៉េរិកដោយលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិកមិនបន្តធ្វើដំណើរឆ្ពោះទៅមុខ មិនដណ្ដើមវិស័យឧស្សាហកម្មត្រលប់មកវិញ និងមិនធ្វើឱ្យមានភាពប្រសើរឡើងវិញ (Build Back Better) ដល់អាម៉េរិកទេនោះ អាម៉េរិកនឹងចាញ់មហាអំណាចចិនជាក់ជាពុំខាន ។ 

លោកបៃដិនព្យាយាមបង្កើនទំនាក់ទំនងដើម្បីស្វែងរកការគាំទ្រដល់ផែនការធំៗទាំងអស់របស់គាត់ដោយថា “នេះជារឿងស្លាប់រស់របស់ជាតិ និងពិភពលោក ។ ការបែកបាក់របស់អាម៉េរិកនឹងត្រូវបានផ្សះផ្សាឡើងវិញយ៉ាងឆាប់រហ័ស ប្រសិនបើបក្សនយោបាយទាំង២ របស់អាម៉េរិកចាត់ទុកចិនជាសត្រូវរួម” ។

កម្រិតនៃភាពហ៊ានគិតធំរបស់លោកបៃដិន (ផែនការសង្គ្រោះអាម៉េរិក) អាចប្រៀបធៀបជាមួយនឹងបុព្វបុរសរបស់អាម៉េរិកកាលសម័យអតីតកាលបាន ដូចជាប្រធានាធិបតី ហ្វ្រង់ក្លីន ឌី រ៉ូសវ៉េល (Franklin D. Roosevelt) ដែលផែនការធំរបស់គាត់ (New Deal) បានជួយសង្គ្រោះ និងកំណត់ទិសដៅសង្គមអាម៉េរិកក្រោយចប់វិបត្តិសេដ្ឋកិច្ចដ៏ធំមួយក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!