News & Blogs

ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

ខ្មែរខ្លាំង ឬខ្សោយគឺមកពីស្ថាប័ននយោបាយ និងសេដ្ឋកិច្ច

ខ្មែរខ្លាំង ឬខ្សោយគឺមកពីស្ថាប័ននយោបាយ និងសេដ្ឋកិច្ច

ខ្មែរខ្លាំង ឬខ្សោយគឺមកពីស្ថាប័ននយោបាយ និងសេដ្ឋកិច្ច

ខ្មែរខ្លាំង ឬខ្សោយគឺមកពីស្ថាប័ននយោបាយ និងសេដ្ឋកិច្ច 

មិនមែនកត្តាភូមិសាស្ត្រ ឬកត្តាមនុស្សសាស្ត្រ (ពូជអម្បូរ) ទេ ដែលធ្វើឱ្យខ្មែរខ្សោយ គឺបណ្តាលមកពីកត្តាស្ថាប័ននយោបាយ និងស្ថាប័នសេដ្ឋកិច្ច ។ អ្នកនយោបាយខ្លាំង មានគំនិតសេដ្ឋកិច្ច ដើរទាន់រលកនៃសកលភាវូបនីយកម្ម (បដិវត្តឧស្សាហកម្ម) ធ្វើទំនើបកម្មសេដ្ឋកិច្ច អភិវឌ្ឍផ្នត់គំនិត និងជំនាញដល់ពលរដ្ឋ ពេលនោះខ្មែរនឹងចាប់ផ្តើមខ្លាំង ។ 

មេដឹកនាំខ្លាំងម្នាក់អាចទាញឱ្យខ្មែរខ្លាំងយ៉ាងតិច ២០០ ទៅ ៣០០ឆ្នាំ តួយ៉ាងដូចកាលពីសម័យអាណាចក្រខ្មែរ ។ មុននឹងខ្មែរឈានដល់ចំណុចកំពូលនៃស្ថាបត្យកម្ម ចំណុចកំពូលនៃវប្បធម៌ អរិយធម៌ គឺខ្មែរមានមេដឹកនាំខ្លាំង ៣ព្រះអង្គឯណោះដែលលេចធ្លោជាងគេ ។ ទីមួយ. ព្រះបាទជ័យវរ្ម័នទី ២ គ.ស ៨០២ ដល់ ៨៣៥ នៃគ.ស ទីពីរ ព្រះបាទសូរិយវរ្ម័នទី ២ គ.ស ១១១៣ ដល់ គ.ស ១១៥០ និងទីបី គឺព្រះបាទជ័យវរ្ម័នទី ៧ ចាប់ពី គ.ស ១១៥០ ។

មេដឹកនាំខ្មែរបីព្រះអង្គនេះហើយដែលធ្វើឱ្យខ្មែរស្គាល់នូវអរិយធម៌ដ៏ខ្ពស់ត្រដែត ដែលបរទេសនៅតែចិញ្ចឹមចិត្តលួចចម្លងវប្បធម៌ខ្មែររហូតមកដល់នឹងបច្ចុប្បន្ន ។ អតីតកាល កន្លងផុតទៅហើយ បច្ចុប្បន្នកាល ជារឿងថ្មី ឯណាទៅយុវជនជាសរសរទ្រូង អ្នកនយោបាយដែលឈ្លាសវៃ មានគំនិតអភិវឌ្ឍ អូសទាញខ្មែរឱ្យខ្លាំង ជំរុញខ្មែរដើរឱ្យទាន់រលកនៃសកលភាវូបនីយកម្មថ្មីនេះ? មែនហើយ យើងមិនអាចអុជធូបបន់ស្រន់សុំឱ្យធ្លាក់ចុះមកពីលើមេឃនោះទេ ទីមួយ ស្គាល់ខ្លួនឯងជានរណា ដឹងខ្លួនថា ខ្សោយប្រឹង ប្រឹងទៅកុំរង់ចាំអ្នកដឹកនាំខ្លាំង ព្រោះសម័យកាលនីមួយៗប្រែប្រួលមិនទៀងទាត់ឡើយ សំខាន់យើងត្រូវប្រឹងខ្លួនឯងឱ្យខ្លាំងក្លាជាមុនសិន ។ 

ពីក្រុមការងារ Ebook Cambodia 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!