ខេត្តចំនួន ១២ ក្នុងប្រទេសកម្ពុជាអាចមានហានិភ័យខ្ពស់រងគ្រោះដោយសារជំនន់ទឹកភ្លៀងចាប់ពីថ្ងៃស្អែកទៅ
Breaking News

ខេត្តចំនួន ១២ ក្នុងប្រទេសកម្ពុជាអាចមានហានិភ័យខ្ពស់រងគ្រោះដោយសារជំនន់ទឹកភ្លៀងចាប់ពីថ្ងៃស្អែកទៅ

ខេត្តចំនួន ១២ ក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងហានិភ័យខ្ពស់នៃទឹកជំនន់​ ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 9 ខែកញ្ញា ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២ ខែកញ្ញា ។

ខេត្ត​ដែល​រង​គ្រោះ​មាន​ខេត្ត​ព្រះវិហារ រតនគិរី កំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង និង​ព្រះសីហនុ ។

ដូច្នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សាធារណជន សូមបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​កម្ពស់​ទឹក ​។

សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម

ប្រភព​ ៖ Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *